Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង Kpop កញ្ញា Rosé ជាប់ក្នុងបញ្ចីអ្នកមានឥទ្ធិពលទាំង១០០ លើពិភពលោក

បានផុស

នៅ

Rosé សមាជិកក្រុម Blackpink ស្ថិតក្នុងលំដាប់កំពូលទាំង១០០ ជាមនុស្សដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក រួមជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មហាសេដ្ឋី Elon Musk និងតារាសម្តែង Demi Moore។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៦ខែមេសា សារព័ត៌មានអាមេរិកប្រចាំសប្តាហ៍ Time បានប្រកាសបញ្ជីឈ្មោះបុគ្គលឆ្នើមនិងមានឥទ្ធិពលបំផុតទាំង១០០ នៅលើពិភពលោក។ ក្នុងនោះផងដែរ ​ក៏​មាន​កញ្ញា Rosé គឺជាសិល្បករ Kpop របស់​កូរ៉េខាងត្បូង​ តែម្នាក់គត់ ដែលត្រូវបានទស្សនាវដ្ដីផ្ដល់កិត្តិយស ដោយបានបង្ហាញខ្លួននៅក្នុងប្រភេទអ្នកត្រួសត្រាយផ្លូវនៃបញ្ជីនេះ។

កញ្ញា Rosé ត្រូវបានទទួលស្គាល់ដោយសារឥទ្ធិពលរបស់នាង ក្នុងនាមជាសិល្បករ និងភាពជោគជ័យដ៏អស្ចារ្យនៃ​បទ​ចម្រៀង​ «APT» ​ដែល​បាន​ចាប់ដៃ​ច្រៀងរួមគ្នាជាមួយតារាប្រុស Bruno Mars នៅក្នុងអាល់ប៊ុម Rosie ដែលបានចេញផ្សាយកាលខែតុលា ឆ្នាំ២០២៤។ បន្ទាប់ពីការចេញផ្សាយភ្លាមៗ បទចម្រៀងនេះបានបង្កើតភាពល្បីល្បាញជាសាកល ដោយសារបទភ្លេងដ៏ទាក់ទាញរបស់វា ដោយគ្របដណ្តប់លើតារាងតន្ត្រីអន្តរជាតិជាច្រើន។

មក​ដល់​ពេល​នេះ បទ​ចម្រៀង​របស់សមាជិកក្រុម Blackpink រូបនេះ មាន​អ្នក​ស្តាប់​លើស​មួយ​ពាន់​លាន​នាក់​នៅ​លើ Spotify ជាង ១.៤ ពាន់​លាន​មើល​នៅ​លើ YouTube និង​បាន​បង្កើត​កំណត់ត្រា​ផ្សេង​ទៀត។ ក្បាច់រាំ​ក្នុង​បទ​នេះ​ក៏​បាន​បង្កើត​ឲ្យមាន​ការ​ពេញ​និយម​លើ TikTok តាម​ពី​ក្រោយ​ដោយ​តារា​ល្បីៗ និង​អ្នក​បង្កើត​មាតិកា​ជា​ច្រើន។ លើសពីនេះ បទចម្រៀង APT របស់ Bruno និង Rosé បានឈ្នះពានរង្វាន់ Global Sensation នៅក្នុងកម្មវិធីវពានរង្វាន់ MAMA ឆ្នាំ ២០២៤ ថែមទៀតផង។

ក្រៅពី Rosé សិល្បករលេចធ្លោជាច្រើនត្រូវបានបញ្ចូលក្នុង Time 100 ដូចជាតារា Demi Moore, Scarlett Johansson, Blake Lively, តារាសម្តែង Adrien Brody, តារា Shogun Hiroyuki Sanada, តារាចម្រៀង Ed Sheeran, Hozier, តារារ៉េប Snoop Dogg ជាដើម។

ដោយឡែក សូម្បីតែតារាសម្តែង Lily Collins ក៏បានចូលទៅបញ្ចេញមតិលើកសរសើរ Rosé ដោយសរសេរថា «Rosé គឺជាអ្នកសម្ដែង និងជាអ្នកនិពន្ធបទចម្រៀង ជាសមាជិកនៃក្រុមចម្រៀងស្រីកំពូលរបស់ពិភពលោក និងជាសិល្បករទោលដ៏មានឥទ្ធិពល។ ខ្ញុំ​គិត​ថា​វត្តមាន​លើ​ឆាក​របស់​នាង​ គឺ​គួរ​ឲ្យកត់​សម្គាល់​ក្នុង​ការ​ចាប់​អារម្មណ៍​មនុស្ស​រាប់​មិន​អស់»។

សូមបញ្ចាក់ដែរថា បញ្ជីឈ្មោះ Time 100 ត្រូវបានបោះឆ្នោតជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ ដោយចូលរួមពីក្រុមអ្នកសារព័ត៌មាន អ្នកនយោបាយ និងអ្នកប្រាជ្ញអាមេរិកល្បីៗ។ ទស្សនាវដ្តី Time បានចាត់ថ្នាក់តួអង្គជាប្រាំមួយប្រភេទដែលរួមមាន៖ សិល្បករ, រូបតំណាង, អ្នកដឹកនាំ, titans, អ្នកត្រួសត្រាយ និងអ្នកច្នៃប្រឌិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាថៃ Tono ​ដែល​ប្រឈម​រឿងអាស្រូវស្នេហា​ដ៏ក្តៅ​គគុក​ មានតម្លៃខ្លួន​មិនធម្មតា​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម