Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការបាញ់ប្រហារក្នុងសាកលវិទ្យាល័យនៅអាមេរិក ស្លាប់និងរបួសមនុស្សច្រើននាក់

បានផុស

នៅ

ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់បានកើតឡើងនៅឯសាកលវិទ្យាល័យរដ្ឋហ្វ្លរីដា ក្នុងទីក្រុងTallahassee នៃសហរដ្ឋអាមេរិកនៅថ្ងៃសុក្រទី១៨ខែមេសាឆ្នាំ២០២៥ ដោយបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិតនិងច្រើននាក់ទៀត រងរបួស។

សាកលវិទ្យាល័យរដ្ឋហ្វ្លរីដា (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, មនុស្សស្លាប់២នាក់នោះមិនមែនជានិស្សិតឡើយ ប៉ុន្តែគេជឿថា ខ្មាន់កាំភ្លើងគឺជានិស្សិត ហើយរូបគេក៏ត្រូវរបួសផងដែរក្នុងហេតុការណ៍នេះ ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។

មន្ត្រីប៉ូលិសប្រចាំតំបន់ Leon លោក Walt McNeil អះអាងថា ខ្មាន់កាំភ្លើងមានឈ្មោះ Phoenix Ikner ត្រូវជាកូនរបស់ស្រ្តីជាមន្ត្រីមូលដ្ឋានម្នាក់។ Ikner បានយកកាំភ្លើងពីម្តាយទៅបាញ់ ខណៈមកទល់ពេលនេះ គេមិនទាន់ដឹងអំពីមូលហេតុនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។

(រូបថត៖ Reuters)

មិនត្រឹមតែកាំភ្លើងទេ ក្រោយការបាញ់ប្រហារ ប៉ូលិសក៏បានរកឃើញអាវុធផ្សេងទៀត ទុកនៅក្នុងរថយន្តដែលចតចោលក្បែរបរិវេណសកលវិទ្យាល័យផងដែរ។ យ៉ាងណាក្តី ប៉ូលិសកំពុងស៊ើបអង្កេតលើរឿងនេះហើយ។ 

សូមជម្រាបថា នេះគឺជាការបាញ់ប្រហារលើកទី២ក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋហ្វ្លរីដា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីការបាញ់ប្រហារលើកមុន កើតឡើងនៅបន្ទប់បណ្ណាល័យកាលពីឆ្នាំ២០១៤៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​​ស្លាប់៤​ និង​របួស​២ ក្នុង​អំពើ​បាញ់ប្រហារក្នុងរដ្ឋ Florida ​សហរដ្ឋអាមេរិក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម