ព័ត៌មានជាតិ
កម្ពុជា-ចិនកំពុងពន្លឿនឱ្យមានសន្ធិសញ្ញារួមមួយដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ប្រទេសចិននិងកម្ពុជាកំពុងពន្លឿនការចរចាដើម្បីឱ្យសម្រេចបានការចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគី ស្ដីពីជំនួយផ្នែកច្បាប់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីជំរុញការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ចិន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងសេចក្ដីថ្លែងការណ៍រួមនោះ ចិនបានកោតសរសើរកម្ពុជាដែលបានបង្ក្រាបល្បែងស៊ីសងតាមអ៉ីនធឺណេតខុសច្បាប់ និងបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្ដិសុខ និងតុលាការ ព្រមទាំងពន្លឿនការចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគីដើម្បីជំរុញការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ក្នុងសេចក្ដីថ្លែងការណ៍នោះសរសេរបន្ថែមថា៖ «ភាគីទាំងពីរនឹងពង្រឹងសុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា និងចិននៅក្នុងប្រទេសរៀងៗខ្លួន ព្រមទាំងបង្កើនការការពារសុវត្ថិភាពនៃគម្រោងធំៗក្នុងក្របខណ្ឌនៃការអភិវឌ្ឍខ្សែក្រវ៉ាត់ និងផ្លូវ»។

មុនការមកដល់របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកកម្ពុជា២ថ្ងៃក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីបំភ្លឺមួយពីការចុះបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅភ្នំពេញ ដោយមានការចាប់ខ្លួនឧក្រិដ្ឋជនចិនមួយចំនួនផងដែរ ក្រោយការបង្ក្រាបពួកគេត្រូវបញ្ជូនទៅកាន់ប្រទេសចិនតាមនីតិវិធីច្បាប់របស់កម្ពុជា និងកិច្ចព្រមព្រៀង សន្ថិសញ្ញាបត្យាប័ន និងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្ដិសុខកម្ពុជា-ចិន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


