ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី៖ កម្មករ ៥០ ០០០ នាក់ អាចបាត់បង់ការងារដោយសារពន្ធ ត្រាំ
ប្រធានសហព័ន្ធសហជីពការងារឥណ្ឌូណេស៊ី (KPSI) លោក Said Iqbal បានព្រមានកាលពីសប្ដាហ៍មុនថា កម្មករឥណ្ឌូណេស៊ី ប្រហែល ៥០ ០០០ អាចបាត់បង់ការងាររបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន VNA។

ក្រោយការព្រមាន ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានណែនាំសមាជិកគណៈរដ្ឋមន្ត្រី ឱ្យស្វែងរកវិធានការការងារជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងវាយតម្លៃលទ្ធភាពនៃផលប៉ះពាល់ពន្ធរបស់សហរដ្ឋអាមេរិក លើឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មក្នុងស្រុក ជាពិសេសវិស័យវាយនភណ្ឌ និងការកែច្នៃបង្គា។
អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់ឥណ្ឌូណេស៊ី (DEN) លោកស្រី Mari Elka Pangestu បាននិយាយកាលពីថ្ងៃសុក្រថា វានៅតែមិនច្បាស់លាស់នូវអ្វីដែលនឹងកើតឡើងក្នុងរយៈពេល ៣០-៦០ ថ្ងៃខាងមុខ ខណៈការចរចាជាមួយសហរដ្ឋអាមេរិកនៅតែកំពុងដំណើរការ។

យោងតាមលោកស្រី Pangestu រដ្ឋាភិបាលបានបង្កើតគំនិតផ្តួចផ្តើមជាច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃពន្ធ ៣២ ភាគរយ លើការនាំចេញរបស់ឥណ្ឌូណេស៊ី។
ទាំងនេះរួមបញ្ចូលទាំងការបង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការបញ្ឈប់ការងារ។ លើសពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងសម្រួលបទប្បញ្ញត្តិ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត រួមទាំងពីអាជីវកម្មរបស់សហរដ្ឋអាមេរិកផងដែរ។
គួររំឭកថា កាលពីថ្ងៃទី ២ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធគយបដិការ ដែលមានអត្រាខ្ពស់ៗលើបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ រួមទាំងឥណ្ឌូណេស៊ី។ យ៉ាងណាមិញ ១ សប្ដាហ៍ក្រោយមក លោកបានប្រកាសពន្យារពេល ៩០ ថ្ងៃ សម្រាប់ប្រទេសភាគច្រើន រួមទាំងឥណ្ឌូណេស៊ីផងដែរ ដើម្បីបើកការចរចា៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន