Connect with us

ព័ត៌មានជាតិ

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

បានផុស

នៅ

រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ញឹម ខេមរា បាន​អះអាង​ថា ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព នឹង​ជំរុញឱ្យ​អាជីវកម្មកម្ពុជា​កាន់​តែ​មានជំហររឹងមាំ និងភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) លោក ញឹម ខេមរា លើក​ឡើង​ថា ការ​លើក​កម្ពស់​ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព ជំរុញឱ្យ​អាជីវកម្មកម្ពុជា​មាន​ជំហរ​កាន់​តែ​រឹងមាំ និង​ភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈ​ការ​កើន​​ឡើង​នូវភាពជឿជាក់​នៅក្នុងចំណោមដៃគូពាណិជ្ជកម្ម និងមានភ័ស្តុតាងបញ្ជាក់ពីគុណភាព និងសុវត្ថិភាព។

មិន​តែ​ប៉ុណ្ណោះ ការ​រៀប​ចំ​នា​ពេល​នេះ ក៏ផ្តោត​លើការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និង​នីតិ​វិធី​វាយ​តម្លៃ​អនុលោមភាព ក្រោមកិច្ចព្រមព្រៀង RCEP ដែល​នឹងជួយជំរុញការអភិវឌ្ឍពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូនានាប្រកបដោយប្រសិទ្ធភាព។

ជាក់​ស្តែង «ថ្ងៃនេះ យើងចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈការប្តេជ្ញាចិត្តអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម»។ លោក ញឹម ខេមរា បន្ថែម​បែប​នេះ​។

សិក្ខាសាលាបានទទួលធាតុចូល និងការពិភាក្សាយ៉ាងផុលផុស ក្នុងការកំណត់បញ្ហាប្រឈម និង​ដំណោះស្រាយ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​គុណភាព​នៃការងារហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ក៏ដូចជា​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម