ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះសណ្ឋាគារប្រណីតលំដាប់ផ្កាយប្រាំនៅខេត្តឈៀងម៉ៃ ប្រទេសថៃ
អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះសណ្ឋាគារ Dhara Dhevi ប្រណិតលំដាប់ផ្ដាយប្រាំដ៏ល្បីក្នុងខេត្តឈៀងម៉ៃប្រទេសថៃ កាលពីព្រឹកព្រលឹមថ្ងៃពុធ តែមិនទាន់មានរបាយការណ៍អ្នករងរបួស ឬស្លាប់នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មា The Nation នៅថ្ងៃទី២៣ខែមេសានេះ។

យោងតាមក្រុមអ្នកពន្លត់អគ្គីភ័យ ភ្លើងបានឆេះនៅម៉ោងប្រហែល ១ និង ៥០ នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃពុធ នៅសណ្ឋាគារ Dhara Dhevi ដែលមានទីតាំងនៅសង្កាត់ Tha Sala ស្រុក Muang ខេត្ត Chiang Mai។ សេចក្តីរាយការណ៍បឋមពីមន្ត្រីនៅកន្លែងកើតហេតុបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះពីផ្នែកខាងក្នុងនៃអគារសណ្ឋាគារ ។
មូលហេតុពិតប្រាកដនៃអគ្គិភ័យនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ហើយទំហំនៃការខូចខាតក៏មិនទាន់ត្រូវបានវាយតម្លៃនៅឡើយដែរ។ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆាបឆេះ និងកំពុងត្រួតពិនិត្យតំបន់ជុំវិញ ដើម្បីទប់ស្កាត់កុំឱ្យរាលដាលដល់ផ្នែកផ្សេងទៀតនៃសណ្ឋាគារ។
របាយការណ៍បឋមបញ្ជាក់ថាមិនមានអ្នករបួសឬស្លាប់ទេ ហើយអាជ្ញាធរនឹងបន្តស៊ើបអង្កេត និងវាយតម្លៃស្ថានភាពដោយមានការរំពឹងទុកមានព័ត៌មានថ្មីៗបន្ថែមទៀត។
គួរបញ្ជាក់ថា សណ្ឋាគារ Dhara Dhevi លំដាប់ផ្កាយប្រាំ ដែលរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីសោភ័ណភាពប្រវត្តិសាស្ត្រ Lanna ( ថៃភាគខាងជើង) ត្រូវបានសាងសង់ក្នុងឆ្នាំ ២០០២ជាមួយនឹងថវិកាចំនួន ៣ ពាន់លានបាត(៨៩.៦១ លានដុលា្លរ)នៅក្នុងស្រុក Muang ខេត្ត Chiang Mai ។ សណ្ឋាគារនេះមាន ទំហំ ១៥៣រ៉ៃ (២៤ ហិកតា) និង ១២៣ បន្ទប់ បានបើកដំណើរការក្នុងឆ្នាំ ២០០៤ ហើយត្រូវបានគ្រប់គ្រងដំបូងដោយ Mandarin Oriental Hotel Group ។
ចាប់តាំងពីបានបើកដំណើរការ សណ្ឋាគារបានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុជាបន្តបន្ទាប់។ នៅឆ្នាំ ២០១៥ ម្ចាស់ភាគហ៊ុនធំរបស់ខ្លួនបានលក់អចលនទ្រព្យនេះទៅឱ្យក្រុមហ៊ុន Inter Energy Corporation (IFEC) ។ ទោះយ៉ាងណាមានបញ្ហាប្រឈមកាន់តែស៊ីធ្ងន់ធ្ងរ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដែលនៅទីបំផុតនាំទៅដល់ការបញ្ឈប់ការងារយ៉ាងច្រើន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


