ព័ត៌មានអន្ដរជាតិ
TASS៖ រុស្ស៊ីមានសិទ្ធិប្រើអាវុធនុយក្លេអ៊ែរ បើរងការវាយប្រហារពីលោកខាងលិច
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ TASS នៅថ្ងៃទី២៤ខែមេសានេះ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu បាននិយាយថា ទីក្រុងមូស្គូរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពានពីបណ្តាប្រទេសលោកខាងលិច ដែលគំរាមកំហែងដល់អធិបតេយ្យភាព ឬបូរណភាពទឹកដីនៃប្រទេសរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ខ្លួនគឺ បេឡារុស។

សុន្ទរកថារបស់លោក Shoigu គូសបញ្ជាក់ពីវិសោធនកម្មថ្មីៗចំពោះច្បាប់នុយក្លេអ៊ែររបស់រុស្ស៊ី ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ក្នុងខែវិច្ឆិកាឆ្នាំ២០២៤។ ច្បាប់នុយក្លេអ៊ែរថ្មីរបស់រុស្ស៊ី អនុញ្ញាតឲ្យមានការឆ្លើយតបនុយក្លេអ៊ែរមិនត្រឹមតែចំពោះការវាយប្រហារនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះការវាយប្រហារធម្មតាដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព ឬបូរណភាពទឹកដីនៃប្រទេសរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់រុស្ស៊ី។
លោក Shoigu បានសង្កត់ធ្ងន់ថា បច្ចុប្បន្នរុស្ស៊ីកំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះការរៀបចំយោធារបស់អឺរ៉ុប។
គួររឭកថា ការអត្ថាធិប្បាយរបស់លោក Shoigu ធ្វើឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោក JD Vance បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចដើរចេញពីការចរចាដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន បើមិនមានការរីកចម្រើនលើកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ។
ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ត្រាំ បានផ្លាស់ប្ដូរគោលជំហររបស់អាមេរិកចំពោះសង្គ្រាមរយៈពេលបីឆ្នាំនេះ ដោយបានជំរុញឲ្យអ៊ុយក្រែនយល់ព្រមលើបទឈប់បាញ់ ខណៈពេលដែលបន្ធូរបន្ថយសម្ពាធលើរុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


