Connect with us

ព័ត៌មានជាតិ

មិន​ពេញ​ចិត្ត​តម្លៃ​ទូទាត់​សំណង​ធានារ៉ាប់រង​ អាច​ប្តឹង​មក​និយ័តករ​ធានារ៉ាប់រង​កម្ពុជា

បានផុស

នៅ

តាម​ការ​បញ្ជាក់​ពី​អគ្គនាយក​នៃ​និយ័តករ​ធានារ៉ាប់រង​កម្ពុជា បាន​លើក​ទឹក​ចិត្ត​ដល់​អ្នកប្រើប្រាស់សេវា​ធានារ៉ាប់រង ​អាច​ដាក់​ពាក្យ​បណ្តឹង​មក​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​ករណី​មិន​ពេញចិត្ត​លើ​ការ​ផ្តល់​សេវា ឬ​ការ​ដោះស្រាយសំណង​​ណាមួយ​មិន​សមស្រប​លើ​​ការទូទាត់​​ប្រើប្រាស់​សេវា​ធានារ៉ាប់រង។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃ​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​បាន​ថ្លែង​ថា ក្រោយ​ការ​ដាក់​ឲ្យ​អនុវត្ត​តាំង​ពី​ឆ្នាំ ២០២២ និយ័តករ​ធានារ៉ាប់រង​កម្ពុជា ទទួល​បាន​ពាក្យ​បណ្តឹង​ជាច្រើន​លើ​ការ​ប្រើប្រាស់​សេវា​ធានារ៉ាប់រង ហើយ​ក៏​បាន​ដោះស្រាយ​ជា​បន្ត​បន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃ​និយ័តករ​ធានារ៉ាប់រង​កម្ពុជា

លោក​ថា និយ័តករ​ធានារ៉ាប់រង​កម្ពុជា​ប្រើប្រាស់​យន្តការ​ ដោយមាន​​ទទួល​និង​ដោះស្រាយ​បណ្តឹង​តវ៉ា​ដោយ​ផ្ទាល់ និង​ក៏​អាច​ដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ​បាន​ផងដែរ។

ក្នុង​នាម​ជា​និយ័តករ​ ការ​ដោះស្រាយ​បណ្តឹង​ត្រូវ​មើល​ទាំង​សងខាង​ទាំង​ក្រុមហ៊ុន​និង​អតិថិជន។ នេះបើតាមលោក លោក ប៊ូ ច័ន្ទភីរូ។

បើ​តាមលោក ប៊ូ ច័ន្ទភីរូ ធានារ៉ាប់រង​ជា​កិច្ចសន្យា​ចង​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ ដែល​ត្រូវ​អនុវត្ត​ទាំង​អ្នក​ទិញ​និង​អ្នក​លក់​។

លោក​បាន​លើក​ពី​បណ្តឹង​មួយ​ចំនួន​​មាន​ពាក់ព័ន្ធ​ការ​ផ្តល់​សេវា​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង និង​ករណី​ខ្លះ​ក៏​ពាក់ព័ន្ធ​អតិថិជន​ដែល​មិន​បាន​​យល់​ពី​ការ​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​ឲ្យបាន​ត្រឹមត្រូវ​។

លោក ប៊ូ ច័ន្ទភីរូ បាន​ក្រើន​រំលឹក​ថា បើ​ករណី​អតិថិជន​មិន​សប្បាយ​ចិត្ត​លើ​ការ​ផ្តល់​សេវា ឬ​ការ​ដោះស្រាយ​មិន​សមស្រប​អាច​ប្តឹង​មក​និយ័តករ​ធានារ៉ាប់រង​កម្ពុជា ដើម្បី​រួម​គ្នា​លើក​កម្ពស់​និង​បង្កើន​គុណភាព​សេវា​ធានារ៉ាប់រង​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម