ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ
នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ស្រុកស្ទឹងត្រង់ ទទួលបានការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យកត់សំគាល់ និងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រជាចំណងដៃជូនប្រជាពលរដ្ឋស្រុកស្ទឹងត្រង់ រួមមានស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ) ផ្លូវលេខ៧១ រួមនឹងសមិទ្ធផលនានា និងការរីកចំរើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ពិតជាសរបញ្ជាក់យ៉ាងច្បាស់ថា សុខសន្តិភាព និងសុដុមនីកម្មសាសនានៅកម្ពុជា ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍រីកចំរើន របស់សង្គមជាតិទាំងមូល។

លោកអភិបាលខេត្ត បន្តថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាសុខសន្តិភាព ចូលរួមការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានធ្វើឱ្យបរិយាកាស សន្តិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ និយាយជារួមខេត្តកំពង់ចាម ប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា និងមានភាពជឿជាក់ព្រមទាំងបានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ និងបានធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសគ្រប់គ្រាន់ក្នុងការប្រតិបត្តិជំនឿសាសនា និងមានឱកាសចូលរួមជួបជុំក្រុមគ្រួសារ ចូលរួមកំសាន្ត និងប្រកបរបរចិញ្ចឹមជីវិតដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចខេត្តផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានិត បានមានប្រសាសន៍ផងដែរថា ការរីកចម្រើនទៅលើវិស័យសាសនានេះ គឺប្រជាពលរដ្ឋបានទទួលផលទាំងអស់គ្នា ជាពិសេសវត្តស្រែអំពៅនេះ ទើបតែបានកកើតឡើងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយើងមើលអំពីការរីកចម្រើន ឃើញថាមានច្រើន ។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានយកឱកាសនោះធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដល់ចៅអធិការវត្ត ក៏ដូចជាគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍ នៅក្នុងវត្តស្រែអំពៅនេះ ដែលសមិទ្ធផលទាំងអស់នេះមិនមែនប្រយោជន៍សម្រាប់តែព្រះសង្ឃនៅក្នុងវត្តប៉ុណ្ណោះទេ ប៉ុន្តែវាជាសមិទ្ធផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំទួលសំបួរនេះតែម្ដង ដែលជាទីតាំងមួយសម្រាប់ឲ្យប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ធ្វើបុណ្យដាក់ទានសន្សំកុសល និងទទួលបានសន្តិភាពផ្លូវចិត្តផងដែរ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


