Connect with us

ជីវិតកម្សាន្ដ

តារាចិន​ល្បី​​អាក្រក់​​ខាង​រំលោភច្រើន​ករណី​ លោក Kris Wu ប្រឈមនឹងរឿងក្ដីក្ដាំ​​បន្ថែម​ទៀត​

បានផុស

នៅ

កាលពីថ្ងៃទី ២៧ខែមេសា ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានចុះផ្សាយព័ត៌មានថា អតីតសមាជិកក្រុមចម្រៀងកូរ៉េ EXO លោក Kris Wu កំពុងប្រឈមមុខនឹងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរថ្មីមួយ​ ខណៈខ្លួនកំពុងជាប់​ឃុំ​​នៅ​ក្នុង​គុកនៅ​​ឡើយ​ក្នុងសំណុំ​រឿង​ដែលតុលាការ​សម្រេច​ផ្តន្ទាទោស​​១៣​ឆ្នាំ​។ ​ប្រឈម​​រឿងរ៉ាវ​នេះ​​​​​ ការបន្ថែម​ការ​ចោទ​​ប្រកាន់​ទោសថ្មីនេះ​អាចធ្វើឲ្យជីវិតកំពូលតារាប៉ុបចិនរូបនេះ ជាប់ពន្ធនាគារកាន់តែយូរ​ជាងមុនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេធាវីមកពីទីក្រុង Tianjin ប្រទេសចិន បានបញ្ចាក់ថា តារាសម្ដែងវ័យ៣៤ឆ្នាំ ក៏រងនូវការចោទប្រកាន់ពីបទគេចពន្ធ ពាក់ព័ន្ធនឹងទឹកប្រាក់ដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ៣០០លានយន់ (ប្រហែល ៤២លានដុល្លារអាមេរិក)។ អ្វីដែលធ្វើឲ្យមហាជន​កាន់តែភ្ញាក់ផ្អើលបំផុតនោះគឺថា ម្តាយរបស់លោកក៏មានជាប់ពាក់ព័ន្ធ និងអាចប្រឈមមុខនឹងការជាប់ពន្ធនាគារជាមួយកូនប្រុសផងដែរ។

មេធាវីបានបង្ហើបថា តួប្រុសក្នុងរឿង «journey to the west the demons strike back» ត្រូវបានផ្ទេរទៅមជ្ឈមណ្ឌលឃុំឃាំង Chaoyang ក្នុងទីក្រុងប៉េកាំង ដោយរង់ចាំការកាត់ទោសចំពោះការចោទប្រកាន់ថ្មី។ ប្រសិនបើ​ត្រូវបាន​​កាត់​ទោស ទោស​បច្ចុប្បន្ន​របស់គាត់​រយៈពេល ១៣ឆ្នាំ​ អាច​នឹង​ត្រូវ​បន្ត​ទៀត​។ នេះគឺដោយសារតែនៅក្រោមមាត្រា ៦០ នៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសចិន ការកាត់ទោសសម្រាប់ការផ្តន្ទាទោសជាច្រើនត្រូវបានបូកបញ្ចូលគ្នា មុនពេលដកពេលវេលាដែលបានកន្លងផុតទៅរួចហើយ។

ទន្ទឹមនឹងនេះដែរ យោងតាមសារព័ត៌មានមួយផ្សេងទៀតក៏បញ្ចាក់ដែរថា ​លោក Kris Wu ​បាន​អនុវត្ត​យ៉ាងល្អពេលស្ថិតក្នុងមន្ទីរឃុំឃាំង ជាពិសេសលោកទទួលការព្យាបាលប្រសើរជាងបន្តិច បើប្រៀបធៀបជាមួយអ្នកទោសធម្មតា។ ប្រភពដដែលអះអាងថា តារាប្រុសមិនចាំបាច់ផ្លាស់ប្តូរវេនសម្អាតទេ ខណៈដែលអាហាររបស់គាត់មាននំចំហុយ ស្ពៃក្តោប និងស៊ុតចៀនជាមួយប៉េងប៉ោះ។ គេ​បាន​និយាយ​​ទៀតថា គាត់​បាន​ឡើង​ទម្ងន់ ៩គីឡូក្រាម​ក្នុង​អំឡុង​​​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។

ទស្សនិកជនជាច្រើននៅចងចាំមិនភ្លេចនោះទេ អំពីរឿងរ៉ាវផ្ទុះអង្រួនឧស្សាហកម្មកម្សាន្តទាំងមូល ក្នុងកំឡុងខែកក្កដា ឆ្នាំ ២០២១ នៅពេលដែលអតីតមិត្តស្រីនាង​ Du Meizhu បានចោទប្រកាន់ Kris Wu ពីបទស្រវឹង និងប្រើប្រាស់គ្រឿងញៀន មុនពេលចាប់រំលោភនាង។ នាងក៏​បាន​លាតត្រដាង​អំពីលោកថា ​បាន​​ល្បួង​ក្មេងស្រី​មិន​គ្រប់​អាយុ​ជាច្រើន​នាក់ ​ក្រោម​ការ​ផ្តល់​ឱកាសឲ្យពួកគេប្រឡូក​ក្នុង​វិស័យ​កម្សាន្ត។

ក្រោយមកអាជ្ញាធរបានបញ្ជាក់ពីអំពើឧក្រិដ្ឋកម្មរបស់ Kris Wu ដោយបញ្ជាក់ថា នៅចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០២០ គាត់បានចាប់ស្ត្រីស្រវឹង ៣នាក់ នៅឯគេហដ្ឋានរបស់គាត់ ហើយនៅខែកក្កដា ឆ្នាំ២០១៨ គាត់បានរៀបចំ ពិធីជប់លៀងផ្លូវភេទជាក្រុម ដែលមានការចូលរួមពីមិត្តភក្តិ និងស្ត្រីពីរនាក់ផ្សេងទៀត។

យ៉ាងណាមិញ នៅក្នុងការកាត់ក្តីចុងក្រោយ Kris Wu ត្រូវបានកាត់ទោសឲ្យជាប់គុក ១៣ឆ្នាំពីបទរំលោភសេពសន្ថវៈ និងប្រព្រឹត្តិខុស​ក្នុង​ផ្លូវភេទជាក្រុម។ បន្ទាប់​ពី​ជាប់​ទោស គាត់​នឹង​ត្រូវ​និរទេស​ចេញ​ពី​ប្រទេស​ចិន​ជា​អចិន្ត្រៃយ៍។ ទោះ​បី​គាត់​ប្តឹង​ឧទ្ធរណ៍​ក៏​ដោយ តុលាការ​បាន​ច្រាន​ចោល​យ៉ាង​ម៉ឺងម៉ាត់ ដោយ​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​របស់​អតីត​តារា​រូប​នេះ​ធ្ងន់ធ្ងរ​ពេក។ លើសពីនេះ សមាជិកក្រុមចម្រៀងកូរ៉េ EXO ត្រូវបានពិន័យជាប្រាក់ចំនួន ៨៣.៧ លានវ៉ុន (ជាង ១១ លានដុល្លារអាមេរិក) សម្រាប់ការគេចពន្ធ និងលាក់ប្រាក់ចំណូលផ្ទាល់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាហុងកុង Benjamin ថា ផ្ទៃក្នុង TVB រង្គោះរង្គើ ជាបញ្ហាធំដែលតារាចាកចេញជាបន្តបន្ទាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៧ វិនាទី មុន

តារាចិន​ល្បី​​អាក្រក់​​ខាង​រំលោភច្រើន​ករណី​ លោក Kris Wu ប្រឈមនឹងរឿងក្ដីក្ដាំ​​បន្ថែម​ទៀត​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អាមេរិក វាយប្រហារពីអាកាស លើជំរំជនអន្តោប្រវេសន៍នៅយេម៉ែន ស្លាប់មនុស្ស៦៨នាក់ 

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងអប់រំ និងធនាគារពិភពលោក ពិភាក្សាពីបញ្ហាប្រឈមដើម្បីឱ្យគម្រោងកែលម្អការអប់រំចំណេះទូទៅទទួលបានជោគជ័យ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

រុស្ស៊ី ថា​ត្រៀម​ជួយ​គាំទ្រ​ផ្នែក​យោធា​ដល់​កូរ៉េ​ខាង​ជើង ក្នុង​ករណី​ចាំបាច់

ព័ត៌មានជាតិ២៧ នាទីutes មុន

ជនជាតិដើមភាគតិចគ្រឹង កាប់គោកាប់ជ្រូកសែនអ្នកតាព្រៃភ្នំ ដើម្បីសុំឱ្យជាពីជំងឺ ក្រោយគ្រូពេទ្យព្យាបាលមិនជាសះស្បើយ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តចុះរដ្ឋបាលតំបន់ស្មុគស្មាញ បុរីកីឡា រក្សាសន្តិសុខជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កាន់តែក្តៅ! រដ្ឋមន្ត្រីប៉ាគីស្ថាន គំរាមបាញ់នុយក្លេអ៊ែរ លើ ឥណ្ឌា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ២៤ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ៊ូធី លែង​សូវ​ហ៊ាន​បាញ់​មីស៊ីល​ ក្រោយ​​អាមេរិកវាយ​ប្រហារ​​ជាង ៨០០​លើក ​តាំងពីពាក់​កណ្ដាល​ខែ​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់

Sokha Hotels

ព័ត៌មានពេញនិយម