ព័ត៌មានអន្ដរជាតិ
Huawei បង្កើតបន្ទះឈីប AI ថ្មី ដើម្បីប្រកួតប្រជែងជាមួយ Nvidia
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei Technologies កំពុងរៀបចំដើម្បីសាកល្បងដំណើរការបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដ៏ខ្លាំងបំផុតរបស់ខ្លួន ក្នុងសង្ឃឹមប្រកួតប្រជែងជាមួយបន្ទះឈីបទំនើបៗរបស់ក្រុមហ៊ុនអាមេរិក Nvidia។

Huawei បានស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ជួយសាកល្បងបន្ទះឈីប AI ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Ascend 910D ចំពេលដែលសហរដ្ឋអាមេរិករឹតត្បឹតលើការនាំចេញបន្ទះឈីបទំនើបទៅចិន ដើម្បីកុំឱ្យប្រទេសនេះពន្លឿនទំនើបកម្មយោធារបស់ខ្លួន។
សេចក្ដីរាយការណ៍របស់ Wall Street Journal បានបន្តថា ក្រុមហ៊ុន Huawei មានបំណងចង់ឱ្យបន្ទះឈីប AI Ascend ថ្មីរបស់ខ្លួន ដំណើរការដោយល្អលើសបន្ទះឈីប H100 របស់ Nvidia ហើយរំពឹងថានឹងទទួលបានគំរូដំបូងនៅចុងខែឧសភា។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃចន្ទថា Huawei គ្រោងនឹងចាប់ផ្តើមចែកចាយទ្រង់ទ្រាយធំនូវបន្ទះឈីប AI ទំនើប 910C របស់ខ្លួនទៅកាន់អតិថិជនចិន នៅដើមខែក្រោយ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនផ្សេងទៀត បានប្រឈមមុខនឹងឧបសគ្គអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបង្កើតបន្ទះឈីបកម្រិតខ្ពស់ដែលអាចប្រកួតប្រជែងជាមួយផលិតផលរបស់ Nvidia ដែលប្រើសម្រាប់ការបណ្តុះបណ្តាលម៉ូដែល AI ។ នោះគឺដោយសារតែការរឹតត្បឹតការនាំចេញបន្ទះឈីបទៅចិនរបស់សហរដ្ឋអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


