ព័ត៌មានអន្ដរជាតិ
កំពុងតែឆ្លងខ្លាំងផង មន្ទីរពេទ្យព្យាបាលកូវីដនៅឥណ្ឌា ត្រូវអគ្គិភ័យឆាបឆេះទៀត
អជ្ញាធរបាននិយាយនៅថ្ងៃសុក្រទី២៦ខែមីនានេះថា មនុស្សចំនួន៦នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យ ដែលបានឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដក្នុងទីក្រុង Mumbai។

មន្រ្តីក្នុងតំបន់បាននិយាយថា អ្នកជំងឺកូវីដជាង៧០នាក់ ក្នុងមន្ទីរពេទ្យឯកជនមួយនេះ ដែលស្ថិតនៅជាន់ទី៣នៃផ្សារទំនើបមួយ ត្រូវបានជម្លៀសទៅកាន់ទីតាំងផ្សេងទៀត។
មន្ត្រីដដែលបានបន្ថែមថា មូលហេតុនៃអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថាតើអ្នកស្លាប់ទាំងនោះ មានអ្នកជំងឺកូវីដដែរឬក៏អត់។
ទីក្រុង Mumbai កំពុងពុះពារឆ្លងកាត់ដំណាក់កាលដ៏អាក្រក់បំផុត នៃជំងឺកូវីដ១៩ ហើយបានរាយការណ៍ពីករណីឆ្លងជាង៥,៥០០ករណី ត្រឹមថ្ងៃព្រហស្បតិ៍មួយថ្ងៃ ដែលនេះជាចំនួនខ្ពស់បំផុតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។

ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញនៅថ្ងៃសុក្រនេះថា ការឆ្លងថ្មីនៅប្រទេសឥណ្ឌា បានកើនឡើងដល់៥៩,១១៨ករណី ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១៨ខែតុលាមក។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា មានករណីឆ្លងកូវីដសរុបចំនួន ១១,៨៤៦,៦៥២ករណី, ស្លាប់ ១៦០,៩៨៣នាក់ និងជាសះស្បើយ ១១,២៦៤,៦៣៧នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកជំងឺបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់៨នាក់ជួបហេតុការណ៍ផ្ទុះបំពង់អុកស៊ីហ្សែន ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


