ព័ត៌មានអន្ដរជាតិ
គណបក្សលោក Mark Carney ឈ្នះការបោះឆ្នោត ក្លាយជានាយករដ្ឋមន្ត្រីកាណាដាពេញសិទ្ធិ
គណបក្សសេរីនិយមរបស់លោកនាយករដ្ឋមន្ត្រី Mark Carney បានឈ្នះការបោះឆ្នោតជាតិនៅប្រទេសកាណាដា ដែលជ័យជម្នះនេះធ្វើឲ្យលោកបានក្លាយជានាយករដ្ឋមន្ត្រីពេញសិទ្ធិបន្តតំណែងពីលោក Justin Trudeau។

លោក Carney ដែលជាអតីតទេសាភិបាលធនាគារកាណាដា និងធនាគារកណ្តាលអង់គ្លេស បានក្លាយជាអ្នកដឹកនាំគណបក្សសេរីនិយម បន្ទាប់ពីលោក Justin Trudeau លាលែងពីតំណែងកាលពីខែមករា។
ដំបូងឡើយ គណបក្សសេរីនិយមរបស់លោកបានថមថយសំឡេងគាំទ្រ ប៉ុន្តែសន្ទុះនៃការគាំទ្របានកើនឡើងវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធលើទំនិញកាណាដា ហើយបានស្នើថា កាណាដាគួរតែក្លាយជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក ដែលជាសំណើរងការថ្កោលទោសយ៉ាងខ្លាំងនៅទូទាំងប្រទេសកាណាដា។
យុទ្ធនាការរបស់លោក Carney បានផ្តោតលើការការពារអធិបតេយ្យភាព និងសេដ្ឋកិច្ចរបស់កាណាដា ដោយសន្យាថានឹងរក្សាពន្ធសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក រហូតទាល់តែមានកិច្ចចរចារវាងភាគីទាំងពីរ។ លោកក៏បានសន្យាថានឹងផ្តល់ការបន្ធូរបន្ថយពន្ធសម្រាប់វណ្ណៈកណ្តាល រក្សាគោលនយោបាយអន្តោប្រវេសន៍ប្រកបដោយនិរន្តរភាព និងលើកកម្ពស់សេវាសាធារណៈផងដែរ។
សូមបញ្ជាក់ថា លោក Mark Carney កើតនៅថ្ងៃទី១៦ខែមីនាឆ្នាំ១៩៦៥ ក្នុងទីក្រុង Fort Smith នៃតំបន់ Northwest Territories នៃប្រទេសកាណាដា។
ដ្បិតថាបុរសវ័យ៥៩ឆ្នាំរូបនេះ ខ្វះបទពិសោធន៍ផ្នែកនយោបាយក៏ដោយ ប៉ុន្តែលោកបានចាប់ផ្តើមកាន់តំណែងជាទេសាភិបាលនៃធនាគារកាណាដា ចំពេលមានវិបត្តិហិរញ្ញវត្ថុសកលលោកឆ្នាំ២០០៨ ហើយគេសរសើរគាត់មិនដាច់ពីមាត់ ចំពោះការចាត់វិធានការរហ័សនិងសម្រេចចិត្តទាន់ពេលត្រឹមត្រូវ ជួយស្រោចស្រង់ប្រទេសកាណាដាពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
ក្នុងឆ្នាំ២០១៣ លោកបានចាកចេញទៅកាន់មុខតំណែងនៅធនាគារអង់គ្លេសវិញ ដោយធ្វើការរហូតដល់ឆ្នាំ២០២០ ដែលជាឆ្នាំចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។
នៅទីនោះផងដែរ គេសរសើរគាត់ថាបានជួយកាត់បន្ថយផលប៉ះពាល់នៃ Brexit ទោះការវាយតម្លៃរបស់គាត់ដែលថា ការបែកចេញពី EU នឹងបង្កហានិភ័យដល់សេដ្ឋកិច្ចអង់គ្លេស បានបង្កការខឹងសម្បាពីសំណាក់អ្នកអភិរក្សនិយមក៏ដោយ៕
ដោយ៖ ឈាង
ចុចអាន៖ នាយករដ្ឋមន្ត្រីកាណាដាថ្មី បង្ហាញជំហរមុតមាំប្រឆាំងលោក Trump
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


