កីឡា
ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅលើវិថីជោគជ័យ អាចឈ្នះពាន ៣ ក្នុងរដូវកាលនេះ
ក្រុមព្រះខ័នរាជស្វាយរៀង អាចនឹងក្លាយជាក្រុមកម្ពុជា ដែលជោគជ័យខ្លាំងបំផុតនៅរដូវកាល ២០២៤-២០២៥ នេះ ដោយឈ្នះពានធំៗចំនួន ៣ ក្នុងមួយរដូវកាល។

ក្នុងចំណោមពានចំនួន ៣ ដែលព្រះខ័នរាជស្វាយរៀងកំពុងប្រកួតប្រជែងរួមមានលីគកំពូលកម្ពុជា (Cambodian Premier League), ពានរង្វាន់ Hun Sen Cup និងពានក្លិបអាស៊ីលំដាប់ទី ៣ AFC Challenge League។ ពួកគេសុទ្ធតែមានឱកាសឈ្នះ។
ពាន Cambodian Premier League បានបញ្ចប់សប្តាហ៍ទី ២៧ ហើយ ខណៈនៅសល់ ៣ ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលនេះតែម្តង។ សឹងតែ ៩៩% ហើយ ដែលព្រះខ័នរាជស្វាយរៀង នឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជាជាថ្មី បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម អង្គរថាយហ្គើរ កាលពីថ្ងៃ អាទិត្យ ទី ២៧ ខែ មេសាកន្លងទៅក្នុងលទ្ធផល ៦-១។
ជុំវិញជ័យជម្នះនេះបានធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង បន្តឈរនៅកំពូលតារាង មាន ៧០ ពិន្ទុ ដោយនាំមុខក្រុមលេខ ២ ភ្នំពេញក្រោនដល់ទៅ ៧ ពិន្ទុ។ ដូច្នេះប្រសិនបើប្រកួតក្រោយនៅថ្ងៃ ពុធ ទី ៣០ ខែ មេសា ល្ងាចនេះពួកគេអាចទទួលជ័យជម្នះលើក្រុម ណាហ្គាវើលដ៍ មួយប្រកួតទៀត នោះពួកគេនឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាល ២០២៤-២០២៥ ជាផ្លូវការ។

ក្រឡេកមកមើលពានរង្វាន់ Hun Sen Cup វិញ គឺបានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបញ្ចប់ជើងទី ១ ក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះលើ បឹងកេត ១-០ កាលពីថ្ងៃទី ២៣ ខែ មេសា កន្លងទៅ បានសបញ្ជាក់ឱ្យឃើញថា ពួកគេ ក៏អាចមានភាគរយខ្ពស់ក្នុងការឈ្នះពាននេះមួយទៀតដែរ ក្នុងករណីប្រសិនបើពួកគេស្មើ ឬឈ្នះបឹងកេតនៅជើងទី ២ ហើយឡើងទៅវគ្គផ្តាច់ព្រ័ត្រអាចយកឈ្នះលើក្រុមភ្នំពេញក្រោន ឬវិសាខាមួយប្រកួតទៀត។ ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជើងទី ២ ជាមួយបឹងកេតនៅថ្ងៃទី ១៤ ខែ ឧសភា។

ក្រៅអំពីពានរង្វាន់ទាំង ២ ខាងលើ គឺព្រះខ័នរាជស្វាយរៀង អាចឈ្នះពានមួយទៀត ដែលជាពានលំដាប់អន្តរជាតិដ៏ធំសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា នោះគឺពាន AFC Challenge League។ ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះតែ ១ ប្រកួតទៀតប៉ុណ្ណោះ គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម FK Arkadag នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ ដើម្បីក្លាយជាជើងឯកពានរង្វាន់ក្លិបអាស៊ីលំដាប់ទី ៣។
ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ពិតជាអាចឈ្នះពានទាំង ៣ នេះមែន នោះនឹងក្លាយជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ក្រុមបាល់ទាត់កម្ពុជា ដោយពួកគេនឹងក្លាយជាក្រុមដំបូងគេ ដែលអាចឈ្នះពានលីគ ខាប់ និងពានកម្រិតអាស៊ីក្នុងរដូវកាលតែមួយ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


