កីឡា
វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League នៅកម្ពុជា៖ ផ្ដល់ផលចំណេញអ្វីខ្លះដល់ព្រះខ័នរាជស្វាយរៀង…
វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ដែលនឹងធ្វើនៅកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី១០ ខែឧសភា ២០២៥ នេះបានផ្ដល់ផលចំណេញក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដូចជាមិនចំណាយពេលធ្វើដំណើរទៅប្រកួត និងមានអ្នកគាំទ្រច្រើនមកលើកទឺកចិត្ត។

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង
បើតាមការឲ្យដឹងពីលោក Pep Munoz វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ដែលនឹងធ្វើឡើងនៅកម្ពុជានេះមានផលចំណេញច្រើនដល់ព្រះខ័នរាជស្វាយរៀង ដូចជា មិនត្រូវការធ្វើដំណើរ និងអាចស្នាក់នៅផ្ទះបានរៀងៗខ្លួន។ ក្រុមទាំងមូលអាចធ្វើបានតាមទម្លាប់ដូចការប្រកួតរាល់ដង ការត្រៀមខ្លួន ការហ្វឹកហាត់ ព្រោះនេះជាការប្រកួតនៅកម្ពុជា។
បន្ថែមពីនេះលោកជឿជាក់ថានៅថ្ងៃប្រកួតនឹងមានអ្នកគាំទ្រមកទស្សនាលើកទឹកចិត្តច្រើន បើទោះជាសំបុត្រសម្រាប់ក្រុមភ្ញៀវ និងម្ចាស់ផ្ទះបានចែកឲ្យស្មើគ្នាក៏ដោយ។

ទិដ្ឋភាពអ្នកគាំទ្រ
បញ្ជាក់ដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រវាង ព្រះខ័នរាជស្វាយរៀង និង FK Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះនឹងរៀបចំឡើងនៅលើទឹកដីកម្ពុជាជាម្ចាស់ផ្ទះ។ ការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៧យប់តទៅ៕


ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


