Connect with us

ជីវិតកម្សាន្ដ

សាន ផានិត ដាក់ចំៗរឿងវិស័យភាពយន្តបច្ចុប្បន្ន ខណៈការដឹកនាំសម្តែងខ្លះលេងតាមប៉ារ៉ូលរបស់អ្នកកាត់ត

បានផុស

នៅ

តារាចម្រៀងជើងចាស់ម្ចាស់បទ “ជាប់រវល់” លោក សាន ផានិត បានបង្ហាញអារម្មណ៍ហួសចិត្ត និងលើកដោយចំៗថា ការថតសម្តែងបច្ចុប្បន្ន គឺមើលឃើញការដឹកនាំសម្តែងខ្លះលេងតាមប៉ារ៉ូលរបស់អ្នកកាត់តតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន ផានិត បាននិយាយថា ដោយសារតែបញ្ហានេះហើយទើបធ្វើឱ្យវិស័យភាពយន្តបច្ចុប្បន្ន ហាក់មានការប្រែប្រួលខុសពីកាលសម័យពីដើម ពោលគឺជំនាន់ដែលលោកធ្លាប់សម្តែងកន្លងមក។ ក្នុងនោះតារាចម្រៀងរូបនេះ ក៏លើកឡើងពីបទពិសោធមួយចំនួនធ្លាប់ឆ្លងកាត់ផងដែរ។

លោក សាន ផានិត បានរៀបរាប់ភ្ជាប់វីដេអូថា មិនអាចរីកចម្រើនទេ តួនិយាយតាមអានដដែលៗ កាលបងលេងរឿងចាម ចិន២០ឆ្នាំ មុនបងលេងតាមប៉ារ៉ូលយល់ហាត់សមឱ្យហើយហក់ចូលលេងហ្មងលើកដាក់ពាក្យពេចន៍ ដង្ហើមជាក្រៀមអារម្មណ៍ក្រៀមភាសាលើសខ្វះខ្លួនឯងតែម្តង។

លោក សាន ផានិត បន្តទៀតថាបងយល់អារម្មណ៍មួយនេះអ្នកដឹកនាំ និងតួលេងតាមប៉ារ៉ូលលក្ខណ:ខ្លាចអ្នកកាត់តបន្ទោសលើសខ្វះពាក្យប្រយោគមុខក្រោយផ្ទៀងក្រដាសកាត់តពិបាក បើនៅតែខ្លាចចិត្តគ្នាពីផ្នែកមួយទៅផ្នែកមួយទៀតរហូតមក វិស័យមួយនេះមិនអាចទៅមុខរួចទេ នៅតែជារូបភាពល្ខោននិយាយគ្មានទីបញ្ចប់៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម