ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាភិបាល Tesla ស្វែងរក CEO ជំនួស អេឡុន ម៉ាសក៍ កាលពី១ខែមុន
សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានទាក់ទងទៅក្រុមហ៊ុនស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកអ្នកចំនួនតំណែងនាយកប្រតិបត្តិ (CEO) របស់លោក អេឡុន ម៉ាសក៍។ នេះបើតាមការរាយការណ៍របស់កាសែត Wall Street Journal កាលពីថ្ងៃពុធ ដោយស្រង់សម្ដីប្រភពដឹងពីបញ្ហានេះ។

Wall Street Journal ផ្សាយថា គេមិនច្បាស់ទេ ថាបច្ចុប្បន្នក្រុមប្រឹក្សាភិបាលរបស់ Tesla បន្តការស្វែងរក ដែលធ្វើឡើងដោយសារការជាប់ពាក់ព័ន្ធការងារនយោបាយក្នុងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ របស់លោក ម៉ាសក៍ ដែលរួមចំណែកសំខាន់ដល់ការធ្លាក់ចុះការលក់រថយន្ត Tesla និងធ្វើឱ្យផ្សារភាគហ៊ុនក្រុមហ៊ុនចុះខ្សោយ។
កាលពីសប្ដាហ៍មុន លោក ម៉ាសក៍ បាននិយាយថា លោកនឹងកាត់បន្ថយពេលវេលាធ្វើការឱ្យរដ្ឋបាល ត្រាំ ហើយបង្កើនការយកចិត្តទុកដាក់សម្រាប់ការដឹកនាំក្រុមហ៊ុនរបស់ខ្លួន ក្រោយរងការរិះគន់ខ្លាំងៗពីចំណាត់ការនយោបាយរបស់លោក ដែលជំរុញឱ្យមានការបញ្ឈប់បុគ្គលិករដ្ឋសហព័ន្ធអាមេរិក និងបិទស្ថាប័នសំខាន់ៗផ្សេងៗជាដើម។
ជាមួយគ្នានោះផងដែរ ការគាំទ្រពួកស្ដាំនិយមនៅអឺរ៉ុបរបស់លោក ម៉ាសក៍ បានរួមចំណែកខ្លាំងដល់ការធ្លាក់ចុះជាគំហុកនៃការលក់រថយន្តក្នុងតំបន់ ចំពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗពីក្រុមហ៊ុនផ្សេងៗ ជាពិសេសពីចិន៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


