ព័ត៌មានអន្ដរជាតិ
រដ្ឋបាលត្រាំ សុំពេល១០០ថ្ងៃទៀត ដើម្បីពន្លត់ភ្លើងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ឲ្យបាន
បន្ទាប់ពីចាយពេលអស់ច្រើនខែ ក្នុងការដោះស្រាយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយមើលមិនឃើញសញ្ញានៃការទទួលបានផ្លែផ្កាអ្វីខុសពីការអួតអាងរបស់លោក ដូណាល់ ត្រាំ ដែលថា នឹងពន្លត់ភ្លើងសង្គ្រាមត្រឹម២៤ម៉ោងនោះ ពេលនេះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសសុំពេល១០០ថ្ងៃទៀត ដើម្បីសម្របសម្រួលនិងនាំយកសន្តិភាពមកជូនទីក្រុងកៀវនិងមូស្គូ។

ការបញ្ជាក់នេះគឺចេញពីមាត់អនុប្រធានាធិបតីអាមេរិក J.D. Vance ក្នុងបទសម្ភាសជាមួយ Fox News ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១ខែឧសភាឆ្នាំ២០២៥។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងបទសម្ភាសនោះ លោក Vance បានអួតអាងពីវឌ្ឍនភាពមួយចំនួនក្នុងអំឡុងពេល១០០ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក ត្រាំ ដូច្នេះហើយទើបលោកអះអាងថា សំណើសន្តិភាពកំពុងស្ថិតក្នុងដៃ។ សហរដ្ឋអាមេរិក នឹងខិតខំឲ្យអស់ពីសមត្ថភាព នៅ១០០ថ្ងៃបន្ទាប់នេះ ដើម្បីនាំភាគីទាំងពីរ ឲ្យចូលមកកាន់តុចរចាចាមួយគ្នា ឈានឆ្ពោះទៅរកការពន្លត់ភ្លើងសង្គ្រាមជាស្ថាពរ។
លោក Vance អួតថា ពេលរដ្ឋបាលលោកត្រាំ មិនទាន់លូកដៃ រុស្ស៊ី-អ៊ុយក្រែន មិននិយាយអ្វីសោះ។ កុំថាឡើយនិយាយរកគ្នា សូម្បីអ្នកផ្សេងក៏ភាគីទាំងពីរនេះ មិនទាំងនិយាយរកផង! ទើបតែពេលរដ្ឋបាលនេះចូលមកទេ ទើបប្រទេសទាំងពីរ ហាក់ចូលរួមជាមួយគ្នាបន្តិច។

រម្លឹកទៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤, លោក ត្រាំ នៃគណបក្សសាធារណរដ្ឋ បានប្រកាសក្តែងៗថា ពេលលោកឈ្នះតំណែងសេតវិមាន លោកនឹងបញ្ចប់សង្គ្រាមនេះ ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ទាំងដែលមិនបង្ហាញផែនការអ្វីឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ផែនការសន្តិភាព៧ចំណុចនោះត្រូវបានប្រេសិតពិសេស Keith Kellogg យកទៅបង្ហាញក្នុងកិច្ចប្រជុំកំពូលស្តីពីវិបត្តិអ៊ុយក្រែន នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស កាលពីសប្តាហ៍មុន។
៧ចំណុចក្នុងផែនការនោះមានដូចជា៖
- ការទទួលស្គាល់តំបន់គ្រីមៀ ជាទឹកដីរុស្ស៊ី៖ សំណើរបស់សហរដ្ឋអាមេរិក រួមមានការទទួលស្គាល់ជាផ្លូវការនៃឧបទ្វីបគ្រីមៀរបស់រុស្ស៊ី ដែលផ្ទុយពីគោលនយោបាយមុនរបស់អាមេរិក។
- ផ្អាកការវាយលុកនៅខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន៖ ផែនការនេះស្នើឲ្យរក្សាខ្សែទឹកដីបច្ចុប្បន្ន ដោយទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាព លើតំបន់ដែលរុស្ស៊ីកាន់កាប់ចាប់តាំងពីការវាយលុកឆ្នាំ២០២២មក។
- សមាជិកភាណអង្គការ ណាតូ របស់អ៊ុយក្រែន៖ សំណើនេះតម្រូវឲ្យអ៊ុយក្រែន បោះបង់ចោលឈប់ចង់ចូលជាសមាជិកអង្គការណាតូទៀត ទោះនេះជាគោលដៅរបស់អ៊ុយក្រែន ជាយូរមកហើយក៏ដោយ
- បន្ថយទណ្ឌកម្មលើរុស្ស៊ី៖ ជាថ្នូរឲ្យរុស្ស៊ីទន់ចិត្ត ផែនការនេះស្នើឲ្យមានការបន្ធូរបន្ថយបន្តិចម្តងៗនូវទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់លើរុស្ស៊ី។
- ការធានាសុវត្ថិភាពសម្រាប់អ៊ុយក្រែន៖ ផែនការនេះបាននិយាយអំពីការផ្តល់ការធានាសន្តិសុខជាក់លាក់ដល់អ៊ុយក្រែន ហើយក៏មានលទ្ធភាពនៃការដាក់កងរក្សាសន្តិភាពផងដែរ។
- កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងឡើងវិញ៖ សហរដ្ឋអាមេរិកបានស្នើឲ្យប្រមូលមូលនិធិរួមគ្នាសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ ហើយនោះគឺពាក់ព័ន្ធនឹងការទទួលបានធនធានរ៉ែកម្ររបស់អ៊ុយក្រែន។
- ពេលវេលាសម្រាប់ការឆ្លើយតប៖ អ៊ុយក្រែនត្រូវគេកំណត់ពេល ក្នុងការឆ្លើយតបទៅនឹងសំណើទាំងប៉ុន្មានខាងលើ ហើយសហរដ្ឋអាមេរិកអាចនឹងដកខ្លួនចេញពីការចរចា ប្រសិនអ្វីៗមិនទទួលបានផល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ JD Vance៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងមិនចប់ឆាប់ៗទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


