Connect with us

កីឡា

កីឡាសិស្សបឋមសិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ នឹង​ធ្វើពិធី​បើក​ជា​ផ្លូវ​ការ​នៅ​រសៀល​ស្អែក​នេះ​

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ នេះ​នឹង​ធ្វើ​ពិធី​បើក​ជា​ផ្លូវ​ការ​នៅ​ម៉ោង​ ១៣.៣០​នាទី​រសៀល​ថ្ងៃ​ទី៣ ខែ​ឧសភា​ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពផេកអគ្គនាយកដ្ឋានកីឡា

នៅ​ក្នុង​ពិធី​បើក​ជា​ផ្លូវ​ការ​នេះ​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​លោក​ ហង់ជួន​ ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ ជា​មួយ​គ្នា​នោះ​ដែរ​នា​ពិធី​បើក​នោះ​ក៏​មាន​ការ​សម្ដែង​ពី​សហព័ន្ធ​តេក្វាន់ដូ WT ការ​សម្ដែង​ក្បាច់គុន​ពី​សហព័ន្ធ​កីឡា​ល្បុក្កតោ ទស្សនីយភាព​ត្លុក កីឡា​ដើម្បី​សុខភាព​សិក្សា ការ​សម្ដែង​កាយ​សមស្រប​បទ កីឡា​ជា​ថ្នាំ ដោយ​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំកាយ​ និង​កីឡា​។​

រូបភាពផេកអគ្គនាយកដ្ឋានកីឡា

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២​ ដល់​ ១១​ ខែ​ឧសភា​ ដែល​នឹង​ត្រូវ​ប្រកួត​លើ​ ១៣​ប្រភេទកីឡា។​ ការ​ប្រកួត​នេះ​មាន​ប្រតិភូ​ គ្រូបង្វឹក​ កីឡាករ​ កីឡា​ការិនី​ជា​សិស្ស​បឋមសិក្សា​នេះ​សរុប​ ៣០៦២​នាក់​ ក្នុង​នោះនារី​ ១០១៥​នាក់៕​

កម្មវិធីប្រកួត​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម