Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ បើ​គ្នាន​សុចរិតភាព​ត្រូវទទួល​ខុសត្រូវ​ ហើយ​កុំ​ចោទ​ថា​យើង​គ្មានការគោរព​សិទ្ធិសារព័ត៌មាន

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ណែ​នាំ​ដល់​អ្នកសារព័ត៌មានប្រកាន់យក​នូវសុចរិតភាពលើ​ការ​ផ្សាយ ជា​ការ​សំខាន់ និង​ត្រូវ​ហ៊ាន​ទទួល​ខុស​ត្រូវ​លើ​ការ​ផ្សាយ​របស់​ខ្លួន។ សម្ដេចថាគ្មានអ្វី​ល្អឥតខ្ចោះនោះទេ ការ​ផ្សាយ​ខុស​យើងអាចកែតម្រូវប្រាប់អ្នកអានវិញ តែបើខុសហើយធ្វើមិនដឹងមិនឮមិនបកស្រាយនោះរដ្ឋាភិបាល​នឹងមានវិធានការហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធីអបអរសាទរទិវាសេរីភាព​សារព័ត៌មាន​ និង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​យប់​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថាអ្នកសារព័ត៌មានដែលប្រកាន់ជំហរ និងសីលធម៌ រដ្ឋមិនបានបំបិទសិទ្ធិនោះទេមាន​តែ​ជួយលើកតម្កើន​ថែមទៀត តែប្រសិនជាប្រើប្រាស់ការផ្សាយដោយលើសក្រមសីលធម៌ គ្មានសុចរិតភាព មិនទទួល​ខុសត្រូវ​លើការ​ផ្សាយរបស់ខ្លួននោះរដ្ឋនឹងវិធាន​ផ្លូវច្បាប់ដើម្បីការ​ពារប្រយោជន៍ជាតិ។

សម្ដេចថា៖ «អ្នក​ដែល​ធ្វើ​ខុស​ព្រំដែន មិនថា​អ្នក​ឯង​អ្នកយក​ព័ត៌មាន​ឱ្យ​បរទេស​ ការសែត​បរទេស​ ឯករាជ្យ មិន​ឯករាជ្យ​ស្អីទេ! ប៉ុន្ដែ​ក្នុង​ទង្វើ​ជា​បុគ្គលរបស់​អ្នក​កុំ​ជ្រក​ក្រោម​ផ្លាក​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យហើយធ្វើ​ព័ត៌មាន​ដែល​មិន​សុក្រឹត​ហើយ​ដឹង​ខុស​ហើយ​មិន​ព្រមកែគឺ​ខ្វះសុចរិតភាព។ បើ​គ្នាន​សុចរិតភាព​ត្រូវទទួល​ខុសត្រូវ​ហើយ​កុំ​ចោទ​ថា​យើង​គ្មានការគោរព​សិទ្ធិសារព័ត៌មាន»។

សម្ដេច​បាន​លើក​ឡើង​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិតប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និងប្រជាជន ដោយ​ថាការ​អប់រំ​លើ​មនុស្ស​ជា​រឿង​សំខាន់ក្នុង​ការ​បញ្ជៀស​នូវ​បញ្ហា​ទាំង​នេះ។

កាលពីថ្ងៃទី​២ ខែ​ឧសភា ក្រសួងព័ត៌មាន​កម្ពុជា​បាន​ចេញរបាយការណ៍ស្ដីពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជាដោយ​បាន​វាយ​តម្លៃ​ថា​មាន​ភាព​ល្អប្រសើរ តាមរយៈ​ការ​ស្ទង់មតិលើ​តំណាង​អ្នក​សារព័ត៌មានជិត​៥០០នាក់ទូទាំង​ប្រទេស។ ក្រសួង​បញ្ជាក់​ថាតាមរយៈការ​សិក្សានេះ​បង្ហាញ​ថាភាព​ជា​ម្ចាស់​របស់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​វិស័យព័ត៌មានដោយ​មាន​ការ​លើក​កម្ពស់សេរីភាពយ៉ាងពិតប្រាកដទៅកាន់ពិភពលោក​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ វិនាទី មុន

នាយករដ្ឋមន្ត្រី៖ បើ​គ្នាន​សុចរិតភាព​ត្រូវទទួល​ខុសត្រូវ​ ហើយ​កុំ​ចោទ​ថា​យើង​គ្មានការគោរព​សិទ្ធិសារព័ត៌មាន

ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជាបន្តមានភ្លៀងធ្លាក់ពី ៤០-៤៥% ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៦

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋអំពាវនាវដល់ពាណិជ្ជករក្នុងស្រុកចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២

ព័ត៌មានជាតិ៤៤ នាទីutes មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

ព័ត៌មានជាតិ៥៩ នាទីutes មុន

នាយករដ្ឋមន្ត្រីថាទឹកដីកម្ពុជាមិនបាត់បង់នោះទេ ហើយទិន្និន័យដែលបញ្ចេញគឺសុទ្ធតែច្បាស់លាស់

Sokha Hotels

ព័ត៌មានពេញនិយម