ព័ត៌មានជាតិ
បន្ទាន់!! រកឃើញអ្នកវិជ្ជមានកូវីដ១៩វ័យក្មេងម្នាក់ធ្វើការនៅហាងកាហ្វេលិង្គ១០០០ នៅសៀមរាប
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការរកឃើញអ្នកវិជ្ជមានកូវីដ១៩វ័យក្មេងម្នាក់អាយុ១៧ឆ្នាំ នៅសៀមរាប ដោយពាក់ព័ន្ធនឹងអ្នកបើករថយន្តឈ្នួល នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលកម្ពុជាថ្មីទទួលបាន។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ស្ត្រីខ្មែរវ័យ១៧ឆ្នាំ វិជ្ជមានកូវីដ១៩ខាងលើនេះ មានឈ្មោះ ពៅ ឧស្សាហ៍ ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកនៅខាងកាហ្វេលិង្គ១០០០ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គម ក្រុងសៀមរាប។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបដដែលបានឲ្យដឹងទៀតថា ដោយសារតែស្ត្រីខ្មែរវ័យក្មេងខាងលើ មានទំនាក់ទំនងជាមួយ លោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តដឹកភ្ញៀវបានយកសំណាកធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ហើយបានចូលទៅហាងកាហ្វេលិង្គ១០០០ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ទើបធ្វើតេស្តលើស្ត្រីវ័យក្មេងធ្វើការនៅហាងកាហ្វេខាងលើមានវិជ្ជមានកូវីដ១៩តែម្តង។
បច្ចុប្បន្ន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទហាងកាហ្វេលិង្គ១០០០ជាបណ្តោះអាសន្នរហូតដល់ស្ថានការប្រក្រតីវិញ៕
ពិស្តារ ៖

កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


