Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរង​ការ​រញ្ជួយដីផ្ទួនៗក្នុងរយៈពេលត្រឹមតែ​២ថ្ងៃជាប់គ្នា

បានផុស

នៅ

មានការរញ្ជួយដីចំនួនពីរ​លើក​នៅក្នុងខេត្ត Nan ភាគខាងជើង​ប្រទេសថៃ​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈកាលពីថ្ងៃពុធក៏មានការរញ្ជួយបណ្តាលឱ្យមានស្នាមប្រេះនៅក្នុងអគារមន្ទីរពេទ្យមួយនាំឲ្យមានការជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៨ខែឧសភានេះ។

(រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានសង្កេតការរញ្ជួយដីថៃបានរាយការណ៍ពីការរញ្ជួយដីចំនួនពីរលើក​​​​​នៅខេត្ត Nan ក្នុងកម្រិត ១.៧ និង ១.៥ រ៉ិចទ័រ នៅម៉ោង ៤:០៤ និង ៤:៥២ ព្រឹកថ្ងៃព្រស្បតិ៍នេះ។ ការរញ្ជួយទាំង​ពីរ​កើត​ឡើង​នៅ​ជម្រៅ​មួយ​គីឡូម៉ែត្រ​ពីតំបន់ Yap Hua Na ក្នុងស្រុក Wiang Sa ប៉ុន្តែមិនបានរបាយការណ៍អំពីការខូចខាតនោះទេ។

ការ​រញ្ជួយ​ដី​នេះបាន​កើត​ឡើង​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​កម្រិត ៣.០ រ៉ិចទ័រ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ស្រុក Chawang ខេត្ត Saira និង ស្រុក Phipun ខេត្ត Nakhon Si Thammarat ជម្រៅមួយគីឡូម៉ែត្រម៉ោង ៥:៣១ ព្រឹកថ្ងៃពុធ ។

ឥទ្ធិពលនៃការរញ្ជួយបានធ្វើអ្នកនៅក្នុងមន្ទីរពេទ្យChawang Crown Prince ក្នុងខេត្ត Nakhon Si Thammarat ត្រូវបានជម្លៀសចេញ។ ក្រោយ​មក​មន្ត្រី​សាធារណការ​បាន​រក​ឃើញ​ស្នាម​ប្រេះនៅក្នុងអគារ ប៉ុន្តែ​បាន​បញ្ជាក់​ថា​សំណង់​នោះ​មាន​សុវត្ថិភាព។ ដោយសារឥទ្ធិពលរញ្ជួយអណ្តូងទឹកក្រោមដីក៏ត្រូវបានខូចខាតនៅទីតាំងមួយចំនួនដែរ៕

(រូបភាព៖ Bangkok Post)
(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម