ព័ត៌មានជាតិ
កម្ពុជា ចាប់ផ្តើមនាំចេញផលិតស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ទៅកាន់ម៉ាឡេស៊ី
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នេះ កម្ពុជាសម្រេចការនាំចេញជាលើកដំបូងនូវផលិតផលស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត តាមផែរស្ងួត អូលែរ វើលវ៉ាយដ៏ ឡូជីស្ទិក ទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី។

ការនាំចេញផលិតផលស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួតនេះ ធ្វើឡើងតាមរយៈការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី ព្រមទាំងក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក និង ក្រុមហ៊ុន TRACKINTECH SOLUTIONS SDN BHD ម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។
សម្រាប់ការនាំចេញនេះទៀតសោត គឺជាសមិទ្ធផលដំបូងសម្រាប់ក្រុមហ៊ុនកម្ពុជាទាំងពីរ ក្នុងការនាំចេញផលិតផលស្វាយចន្ទី នៅក្នុងខែឧសភានេះ។

ក្នុងនោះ ការដឹកជញ្ជូនចែកចេញជា ៤ ដំណាក់កាល ក្នុងការបញ្ជាទិញចំនួន ២០០កេស ស្មើនឹង ១០,០០០កញ្ចប់ និងស្វាយកែវរមៀតសម្ងួតចំនួន ២១០កេស ស្មើរនឹង ១០ ៥០០កញ្ចប់ ទៅកាន់ប្រទេសម៉ាឡេស៊ី ហើយនឹងធ្វើការចែកចាយបន្តទៅកាន់ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងប្រ៊ុយណេ។
ចំពោះការនាំចេញផលិតផលស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ទៅកាន់ម៉ាឡេស៊ី នេះ ក៏មានចុះដោយផ្ទាល់ពីលោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមការងារនៃក្រសួងពាណិជ្ជកម្មផងដែរ៕
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


