ព័ត៌មានជាតិ
ប្រាក់ចំណេញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកើនឡើងខ្ពស់ក្នុងត្រីមាសទី១
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ដែលជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RPPSEZ) បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ចំណេញសុទ្ធសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៥ ដោយទទួលបាន ៨,៤លានដុល្លារ ស្មើនឹង ៥៣ដងខ្ពស់ជាង ១៥៩,០០០ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភាគច្រើនដោយសារតែការលក់អចលនទ្រព្យវិនិយោគ។

យោងតាមរបាយការណ៍របស់ RPPSEZ ផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីល្ងាចថ្ងៃទី៨ខែឧសភា តំបន់សេដ្ឋកិច្ចពិសេសមួយនេះក៏ទទួលបានប្រាក់ចំណូលប្រចាំត្រីមាសក៏បានកើនឡើង ៥១២% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ ១៤,៩ លានដុល្លារ។
លោក ហាក់ សិរី ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ បានថ្លែងប្រាក់កម្ពុចាថ្មីកាលពីពេលកន្លងមកថា កន្លងមកជិត ២០ ឆ្នាំ ដែលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន មានការអភិវឌ្ឍកើនឡើងជាលំដាប់។

គិតមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទទួលបានការវិនិយោគពីក្រុមហ៊ុនទូទាំងពិភពលោកចំនួន ១៥ ប្រទេស ដែលមានក្រុមហ៊ុនចំនួន ១១៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនដែលមកពីប្រទេសជប៉ុនឈានមុខគេ គឺមានប្រមាណ ៤០% នៃចំនួនក្រុមហ៊ុនសរុប បន្ទាប់មកគឺប្រទេសចិនមានប្រមាណ ៣៣ ក្រុមហ៊ុន។
តម្លៃវិនិយោគសរុបមកពីក្រុមហ៊ុនទាំងអស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានប្រមាណ ៨២១ លានដុល្លារ ដែលភាគច្រើនវិនិយោគលើវិស័យអេឡិកត្រូនិក និងគ្រឿងអគ្គិសនីមាន ១៣ ក្រុមហ៊ុន។ ក្រៅពីនេះ មានគ្រឿងបង្គុំរថយន្ត និងការដំឡើងរថយន្ត ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងផលិតភេសជ្ជៈ។

លោក ហាក់ សិរី ថ្លែងថា៖ «ក្រុមហ៊ុនដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភាគច្រើនជាក្រុមហ៊ុនដែលមានសក្ដានុពល ហើយមានរោងចក្រជាច្រើននៅជុំវិញពិភពលោក ដូចជា ឧទារហរណ៍ ក្រុមហ៊ុន ក្រុមហ៊ុន Minebea Mitsumi ជាក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិក ដែលត្រូវបានគេប្រើក្នុងឧបករណ៍អេឡិកត្រូនិកដូចជា ទូរស័ព្ទដៃ គ្រឿងអេឡិកត្រូនិកជាច្រើនទៀត ដែលសុទ្ធសឹងតែជាក្រុមហ៊ុនមានឈ្មោះបោះសំឡេង»។
យោងតាមក្រសួងឧស្សាហកម្ម គិតត្រឹមដំណាច់ឆ្នាំ ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រដំណើរការមានចំនួន ៣០ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត កើនឡើង ៤ តំបន់ ស្មើនឹង ១៥,៣៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។

ទុនវិនិយោគសរុបនៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២០,៤៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១០,១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។
វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០២៥ ដោយគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


