អត្ថាធិប្បាយ
លោក ប៉ែន បូណា៖ វីរភាពសម្តេចតេជោ ហ៊ុន សែន ភ្លឺចិញ្ចែងលើឆាកតំបន់និងអន្តរជាតិ
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលមានអត្ថន័យដ៏ធំធេងមហិមាសម្រាប់កម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាល និងតាមរយៈពាក្យពេចន៍របស់មេដឹកនាំនៃប្រទេសម្ចាស់ផ្ទះទាំងពីរ ក៏ដូចជាគ្រឿងឥស្សរិយយសខ្ពស់បំផុតដែលសម្តេចទទួលបាន សបញ្ជាក់យ៉ាងច្បាស់ថា វីរភាពសម្តេចតេជោ ហ៊ុន សែន បន្តរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ។

នៅឥណ្ឌូនេស៊ី ក្រៅពីការទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយសចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធមក្រៃលែងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានហៅសម្តេច ហ៊ុន សែនថា ជារដ្ឋបុរសដ៏មានបទពិសោធនៅអាស៊ីអាគ្នេយ៍។ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភាឥណ្ឌូនេស៊ីក៏បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារដ្ឋបុរសដ៏មានឥទ្ធិពល និងបានកោតសរសើរមិនដាច់ពីមាត់ពីវីរភាពរបស់សម្តេចក្នុងបុព្វហេតុជាតិមាតុភូមិដែលបានទាញកម្ពុជាពីភាពកំសត់ ទុគ៌តដ៏គួរឱ្យអាណិតអាសូរ មកជាប្រទេសដែលមានមុខមាត់លើឆាកតំបន់និងអន្តរជាតិ។
នៅទីម័រឡេស្តេ ពិធីបដិសណ្ឋារកិច្ចរឹតតែវិសេសវិសាលថែមទៀត ដោយឯកឧត្តម ចូហ្សេរ៉ាមូដ អរតា បានបើករថយន្តដោយផ្ទាល់ជូនដំណើរសម្តេចតេជោពីព្រលានយន្តហោះឆ្ពោះទៅកាន់សណ្ឋាគារក្រោមការសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលឈរអបអរសាទរតាមដងផ្លូវយ៉ាងច្រើនកុះករ។ ឯកឧត្តមប្រធានាធិបតីបានហៅសម្តេចតេជោ ហ៊ុន សែន ថាជាអ្នករំដោះជីវិតប្រជាពលរដ្ឋខ្មែរ និងជាស្ថាបនិកកសាងកម្ពុជាសម័យទំនើប ជាមិត្តដ៏ល្អអស្ចារ្យរបស់ទីម័រឡេស្តេ។ ឯកឧត្តមប្រធានាធិបតីក៏បានបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតជូនសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាក្នុងឋានៈជាឥស្សរជនដែលមានគុណបំណាច់និងបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះទីម័រឡេស្តេ។

មិនមែនមានតែថ្នាក់ដឹកនាំប្រទេសទាំងពីរទេដែលបានផ្តល់តម្លៃនិងការគោរពយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន បែបនេះ ប៉ុន្តែ បណ្តាប្រទេសផ្សេងទៀតទាំងក្នុងតំបន់និងក្រៅតំបន់ក៏បានផ្តល់តម្លៃដូចគ្នាដែរ។ គុណតម្លៃនេះស្តែងឡើងតាមរយៈការលះបង់និងស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូយកជីវិតធ្វើដើមទុនដើម្បីសង្គ្រោះជីវិតខ្មែររាប់លាននាក់ចេញពីសេចក្តីស្លាប់ បានកសាងប្រទេសឡើងវិញពីគំនរផេះផង់ឱ្យរីកចម្រើនយ៉ាងឆាប់រហ័សមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ និងបានបញ្ចប់សង្គ្រាមដែលអូសបន្លាយជិត៣ទសវត្សរ៍ ហើយនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិតាមរយៈនយោបាយឈ្នះឈ្នះ។ សម្តេចក៏បានចូលរួមវិភាគទានយ៉ាងច្រើនសម្រាប់ផលប្រយោជន៍តំបន់។
កេរ្តិ៍ឈ្មោះនិងឥទ្ធិពលរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែទទួលបានការផ្តល់តម្លៃពីសំណាក់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែបានហៀរចេញពីព្រំដែនកម្ពុជាជ្រាបចូលទៅក្នុងតំបន់និងក្នុងពិភពលោកតាមរយៈការចូលរួមចំណែកយ៉ាងសំខាន់របស់សម្តេចក្នុងការកសាងសន្តិភាពសម្រាប់មនុស្សជាតិនៅលើភពផែនដី។ បទពិសោធន៍ ស្នាដៃនិងគុណតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាធនធានមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ ពិតជាស័ក្តិសមណាស់ក្នុងការទទួលបាននូវមហាកិត្តិយសដែលផ្តល់ជូនដោយប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំក្នុងតំបន់ និងពិភពលោក។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋបុរសដ៏ឆ្នើមរបស់ខ្លួនដែលបាននិងកំពុងរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


