ព័ត៌មានអន្ដរជាតិ
ក្រុមប្រទេស G7 ជំរុញឲ្យឥណ្ឌា-ប៉ាគីស្ថានចូលរួមក្នុងកិច្ចសន្ទនាដោយផ្ទាល់
ក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឲ្យមានការបន្ធូរបន្ថយជាបន្ទាន់ និងកិច្ចសន្ទនាដោយផ្ទាល់រវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាផ្នែកយោធាជាបន្តបន្ទាប់ដែលបានបង្កើនភាពតានតឹងនៅក្នុងតំបន់។

G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាលពីថ្ងៃសុក្រទី៩ឧសភាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអរិភាពនាពេលថ្មីៗនេះ ដោយបាន«ថ្កោលទោសយ៉ាងខ្លាំង» នូវការវាយប្រហារដ៏សាហាវទៅលើអ្នកទេសចរនៅតំបន់កាស្មៀររបស់ឥណ្ឌាកាលពីថ្ងៃទី២២ខែមេសា និង«ជំរុញឲ្យមានការអត់ធ្មត់ជាអតិបរមាពីទាំងឥណ្ឌា និងប៉ាគីស្ថាន»។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយយោធារបស់ឥណ្ឌានៅក្នុងប្រទេសប៉ាគីស្ថាន ដែលឥណ្ឌាអះអាងថាជាគោលដៅវាយប្រហារលើមូលដ្ឋានភេរវករក្នុងការសងសឹកចំពោះការវាយលុកនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។ ប៉ាគីស្ថានបានបដិសេធមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ ហើយបានប្តេជ្ញាឆ្លើយតបនឹងការឈ្លានពានណាមួយ។
ការអំពាវនាវរបស់ G7 គូសបញ្ជាក់ពីការបារម្ភរបស់សហគមន៍អន្តរជាតិទាក់ទងនឹងសក្តានុពលនៃជម្លោះកាន់តែធំរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ។ G7 បានសង្កត់ធ្ងន់ថា ការកើនឡើងយោធាបន្ថែមទៀត បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់ និងសុវត្ថិភាពរបស់ជនស៊ីវិលទាំងសងខាង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


