Connect with us

ព័ត៌មានជាតិ

សប្បុរសជនកូរ៉េ ផ្តល់ជំនួយឧបត្ថម្ភអណ្តូងទឹក ដល់ពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ នៅស្រុកជុំគីរី

បានផុស

នៅ

តាមរយៈគណនីហ្វេសប៊ុក នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នេះ លោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ និងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានឱ្យដឹងថា លោកបានទទួលជំនួយឧបត្ថម្ភអណ្តូងទឹកពីសប្បុរសជនកូរ៉េ សម្រាប់ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់នៅស្រុកជុំគីរី ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត លោក យឹម ស៊ីណន ក៏បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណរបស់លោកឧបនាយករដ្ឋមន្ត្រី ជូនដល់សប្បុរសជនកូរ៉េ និងបានអំពាវនាវឱ្យបន្តជួយបន្ថែមទៀតដល់គ្រួសារតាមជនបទដែលកំពុងខ្វះខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម