ព័ត៌មានអន្ដរជាតិ
វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅហ្គាហ្សា ខណៈអ៊ីស្រាអែលបន្តបាញ់ស្រោច
យោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១៣នាក់ រួមទាំងកុមារ និងស្ត្រីជាច្រើននាក់ ខណៈដែលប្រទេសនេះនៅតែបន្តបង្អាក់ការនាំអាហារជំនួយចូលតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១២ខែឧសភានេះ។

ក្នុងចំណោមជនរងគ្រោះកាលពីថ្ងៃអាទិត្យ មានជនជាតិប៉ាឡេស្ទីនបីនាក់បានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើរថយន្តមួយគ្រឿង និងពីរនាក់បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនៅលំនៅដ្ឋានភាគខាងត្បូងហ្គាហ្សា។ មនុស្សពីរនាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំ និបុរសម្នាក់ទៀតស្លាប់នៅជិតជំរុំជនភៀសខ្លួន Bureij កណ្តាលហ្គាហ្សា បន្ទាប់ពីយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែក។
ការសម្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សានៅតែបន្តកើតឡើងស្របពេលដែលមិនមានអាហារ ទឹក ថ្នាំពេទ្យ ឬប្រេងឥន្ធនៈនាំចូលក្នុងទឹកដីហ្គាហ្សាអស់រយៈពេល ៧០ថ្ងៃមកហើយ ដោយសារតែការបិទផ្លូវរបស់ភាគីអ៊ីស្រាអែល។ ប្រជាជននៅហ្គាហ្សាជាង ២,៣ លាននាក់កំពុងរស់នៅក្នុងភាពខ្វះខាត ខណៈជំនួយមនុស្សធម៌កាន់តែថមថយ។
យោងតាមតួលេខចុងក្រោយដោយក្រសួងសុខាភិបាលរបស់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៥២,៨២៩ នាក់បានស្លាប់និង ១១៩,៥៥៤ នាក់បានរងរបួសដោយការវាយប្រហារដោយយោធាអ៊ីស្រាអែលចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាស់កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ មកលើអ៊ីស្រាអែលភាគខាងត្បូង ដែលបានសម្លាប់មនុស្សប្រមាណ ១,១៣៩នាក់ និងបណ្តាលឱ្យមនុស្សជាង២០០នាក់ចូលទៅក្នុងហ្គាហ្សា៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


