ជីវិតកម្សាន្ដ
ក្រោយផ្ទុះរឿងអាស្រូវផ្សាយផលិតផលគ្មានគុណភាព និងហាមចេញក្រៅប្រទេស ពេលនេះកញ្ញាឯកវៀតណាម Thuy Tien ត្រូវគេតាមប្រមាញ់
ជាងមួយខែ បន្ទាប់ពីជាប់ក្នុងបញ្ជីរឿងរ៉ាវអាស្រូវពាក់ព័ន្ធនឹងការផ្សព្វផ្សាយផលិតផលគ្មានគុណភាព និងត្រូវបានហាមប្រាមមិនឲ្យចាកចេញពីប្រទេសចាប់ពីថ្ងៃទី១៥ ខែមីនាដល់ថ្ងៃទី ១៤ខែឧសភាឆ្នាំ ២០២៥ ដោយដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតនោះ បវរកញ្ញា Thuy Tien បានលាក់ខ្លួនបាត់ឈឹង បិទបណ្តាញទំនាក់ទំនងសង្គមទាំងអស់ និងបាត់មុខពីកម្មវិធីនានាជាច្រើននៅវៀតណាម។

ធ្លាប់ជាអតីតរាជិនីសម្រស់ដ៏ផូរផង់មួយរូប ដែលត្រូវបានទស្សនិកជនជាច្រើនពេញចិត្ត និងស្រលាញ់ចូលចិត្តមកលើរូបនាងជាខ្លាំង ជាពិសេសនាបច្ចុប្បន្ននេះ Thuy Tien ក៏មានការងារយ៉ាងសកម្មក្នុងវិស័យជាច្រើន ដែលនោះបានធ្វើឲ្យធ្វើឲ្យទស្សនិកជនជាច្រើន មានការងឿងឆ្ងល់ ចំពោះស្ថានភាពបច្ចុប្បន្នរបស់បវរកញ្ញាវៀតណាមរូបនេះជាខ្លាំងថាតើពេលនេះនាងនៅឯណា ហើយកំពុងតែធ្វើអ្វីឲ្យប្រាកដ?
កាលពីពេលថ្មីៗនេះ តាមរយៈសារមួយដែលត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្តាញសង្គម ដែលត្រូវបានគេលើកឡើងពីបវរកញ្ញាវ័យ២៦ឆ្នាំ ដោយផ្អែកលើរូបតំណាង និងចំណុចប្រទាក់ អ្នកលេងអ៊ីនធឺណិតបានទស្សន៍ទាយថា សារគួរឲ្យសង្ស័យនេះះអាចជារបស់ Thuy Tien ដែលត្រូវបានផ្ញើចេញពី Instagram ផ្ទាល់ខ្លួនរបស់់់នាង។
អាស្រ័យហេតុនេះ ខ្លឹមសារនៃសារដែលបានផ្សព្វផ្សាយនោះ គឺមានតែប៉ុន្មានពាក្យថា «សុខភាពល្អ សូមអរគុណ»។ អ្នកលេងអ៊ីនធឺណិតគិតថា Thuy Tien ចង់នៅស្ងប់ស្ងាត់ និងចង់ឲ្យខ្លួននាងសប្បាយចិត្តជាងមុន។ មតិខ្លះក៏សង្ស័យថា នាងនៅតែទាក់ទងជាមួយមិត្តភក្តិជិតស្និទ្ធ គ្រាន់តែមិនបបង្ហោះនូវសកម្មភាពថ្មីៗជាសាធារណៈដូចមុនតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការសង្ស័យខ្លះៗដែលថា នេះគ្រាន់តែជារូបភាពនិងសារឆ្លើយឆ្លងដែលមិនច្បាស់លាស់ ហើយប្រសិនបើជាការពិតមែន អ្នកដែលបានឆ្លើយតបនោះអាចមកពីអ្នកគ្រប់គ្រងគណនី ឬក្រុមអ្នកគ្រប់គ្រងជំនួសឲ្យនាងផ្ទាល់នោះទេ។ បច្ចុប្បន្ននេះ ភាគីបវរកញ្ញាវៀតណាម នៅមិនទាន់បានឆ្លើយតបនឹងសារដែលកំពុងផ្សព្វផ្សាយនៅឡើយទេ។
មុននេះ ប្រធានក្រុមលោក Vương Đắc Dương ដែលបានបង្ហាញខ្លួននៅ Sao Nhập Ngũ បាននិយាយថា គាត់ទើបតែបានជួប Thuy Tien នៅទីក្រុងហូជីមិញ ប៉ុន្តែមិនបានបង្ហាញពីជាក់លាក់ថានៅពេលណា កន្លែងណា ឬកិច្ចប្រជុំនោះអំពីអ្វីនោះទេ។ លើកចុងក្រោយ ដែលរូបនាងបានបង្ហាញមុខជាសាធារណៈ គឺនៅក្នុងកម្មវិធីសប្បុរសធម៌មួយកាលពីថ្ងៃទី ០២ ខែមេសា។
មិនតែប៉៉ុណ្ណោះ ព្រឹត្តិការណ៍ទាក់ទងនឹងកញ្ញា Thuy Tien ក៏អវត្តមានពីនាងដែរ។ ម៉ាកយីហោក្នុងស្រុក មិនទាន់បានធ្វើការផ្លាស់ប្តូរជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែនៅដើមខែមេសា Fanpage ផ្លូវការរបស់យីហោ Dior ដែលមានអ្នកតាមដានជាង ២០ លាននាក់បានចាត់វិធានការដើម្បីលុបស្លាក និងលាក់រូបថតរបស់នាងនៅក្នុងអាល់ប៊ុមរបស់តារាដែលចូលរួមក្នុងព្រឹត្តិការណ៍មួយនៅប្រទេសបារាំង។ រហូតដល់ល្ងាចថ្ងៃទី ២២ ខែមេសា Dior ស្រាប់តែមានរឿងចម្រូងចម្រាសមួយ ដោយការស្ដាររូបថតរបស់រាជិនីសម្រស់់ឡើងវិញ។
លើសពីនេះទៀត កាលពីថ្ងៃទី ០៩ ខែមេសា អ្នកលេងអ៊ីនធឺណែតបានរកឃើញថា Fanpage ផ្លូវការដែលមានអ្នកតាមដាន ១៤ លាននាក់នៃម៉ាកយីហោ Tommy Hilfiger Vietnam បានលុបរូបបវរកញ្ញារូបនេះចេញភ្លាមៗ។ រូបថតនៃភាពស្រស់ស្អាតនេះចូលរួមក្នុងកម្មវិធី Tommy Hilfiger New York Fashion Show 2024 ក៏ដូចជារូបភាពមួយចំនួន ដែលបានបង្ហោះពីមុនរបស់នាងក៏ត្រូវបានដកចេញដូចគ្នាដែរ។
ទាក់ទងនឹងកញ្ញា Thuy Tien ផងដែរ ធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភពីជោគវាសនារបស់រឿងភាគវៀតណាមមួយក្រោមចំណងជើងថា «CHỐT ĐƠN!»។ គម្រោងភាពយន្តនេះមានលក្ខណៈពិសេសដែលចូលរួមសម្ដែងដោយ Quyen Linh និងកញ្ញា Thuy Tien ។
យ៉ាងណាមិញ បន្ទាប់ពីការពន្យារពេលនៃកាលបរិច្ឆេទចេញផ្សាយភាពយន្ត អ្នកលេងអ៊ីនធឺណិតជាច្រើនមានការងឿងឆ្ងល់ថា តើខ្សែភាពយន្តនេះនឹងចេញប្រកាសជាផ្លូវការដែរឬទេ? តើអតីតម្ចាស់មកុដ MGI នឹងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយគម្រោងនេះដែរទេ ខណៈពេលដែលរូបនាងកំពុងជាប់នៅក្នុងរឿងអាស្រូវផ្លូវច្បាប់ ពុំទាន់ដោះស្រាយចេញនីវឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះរឿងអាស្រូវផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូតមកុដដ៏អាម៉ាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


