ព័ត៌មានជាតិ
រតនគិរី! ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
ជនជាតិដើមភាគតិច រស់នៅស្រុកវើនសៃ ខេត្តរតនគិរី ស្នើសុំរដ្ឋាភិបាលជួយសាងសង់ស្ពានឆ្លងកាត់ទន្លេ ដើម្បីសម្រួលដល់ការធ្វើដំណើរពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម។ បន្ថែមពីនេះ ពលរដ្ឋជនជាដើមភាគតិច ស្នើម្ចាស់កំពង់ចម្លង អនុគ្រោះចំពោះសិស្សានុសិស្សដែលមានមធ្យោបាយដូចជា កង់ ម៉ូតូ ពោលកុំយកថ្លៃធ្វើដំណើររបស់សិស្សសាលា។

នេះជាការស្នើសុំរបស់ជនជាតិដើមភាគតិចដូចជា ឡាវ គ្រឹង កាវែត ដែលកំពុងរស់នៅក្នុង ឃុំកុកឡាក់ ឃុំវើនសៃ និងឃុំប៉ាកាឡាន់ នៅស្រុកវើនសៃ ។ ពួកគាត់បានត្អូញត្អែរពីការចំណាយច្រើនទៅលើការដឹកជញ្ជូនទំនិញកសិកម្មទៅលក់នៅលើទីផ្សារតាមរយៈ ទោចក្រយាន និងត្រីចក្រយានយន្ត ការឆ្លងទៅមកប្រចាំថ្ងៃ និងថ្លៃចំណាយទៅលើកូនៗ ដែលបានឆ្លងដរទៅរៀននៅវិទ្យាល័យវិរៈជ័យ នៅឯត្រើយម្ខាងទៀត។
ក្នុងនាមជាអាណាព្យាបាល និងកសិករផងនោះ បានស្នើសុំយ៉ាងទទូចទៅកាន់រដ្ឋាភិបាលជួយអន្តរាគមន៍លើរឿងនេះ ដើម្បីកាត់បន្ថយការចំណាយ និងសម្រួលដល់ការធ្វើដំណើរ។
លោកស្រី ផេង ចរិយា តំណាងឱ្យប្រជាពលរដ្ឋនៅ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ បានសំណូមដល់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ជួយសាងសង់ស្ពានម៉ាឡេ ឬ ស្ពានឆ្លងកាត់ទន្លេសាន ប្រវែង ៣០០ ម៉ែត្រ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យបានប្រសើរឡើង។ លោកស្រីមានប្រសាសន៍ថា៖«នៅពេលមានស្ពានប្រជាជនទូទៅធ្វើដំណើរទៅមកស្រួល កាត់បន្ថយចំណាយ លើការដឹងជញ្ជូន ចន្ទី ដំឡូងមី សិស្សសាលាទៅរៀនសូត្រ និងការជួញដូរផលិតផលផ្សេងៗ»។
លោកស្រីបង្ហាញការជឿជាក់ទៀតថា បើនៅតំបន់នោះមានស្ពានឆ្លងកាត់ នឹងជួយបង្កើតឱ្យមានផ្លូវសម្រាប់ភ្ញៀវទេសចរ ទៅតំបន់ឧទ្យានវិរៈជ័យ និងទីកន្លែងទេសចរណ៍ជាច្រើនទៀត ដែលជាស្នូលសេដ្ឋកិច្ច សម្រាប់រាជរដ្ឋាភិបាលទៅលើវិស័យទេសចរណ៍ក្នុងស្រុក ។

សូមបញ្ជាក់ផងដែរថា ស្រុកវើនសៃ នៅឆ្ងាយពីក្រុងបានលុង ខេត្តរតនគិរី ប្រមាណ ៤៩ គីឡូម៉ែត្រ ដោយផ្លូវក្រាលដោយគ្រោះក្រហម បើនៅរដូវវស្សាមានក្រឡុកច្រើនកន្លែង រអិលបែកភក់។ ចំណែករដូវប្រាំងវិញ ដីក្រហមហុយធូលីខ្លាំង ដែលកត្តាទាំងនោះបានបង្កការរំខានដល់ជនជាតិភាគតិច បង្ខំឱ្យពលរដ្ឋឋធ្វើដំណើរតាមទូកចម្លង ពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ឆ្លងកាត់ទន្លេសេសាន។
កន្លងទៅ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា បច្ចុប្បន្ន រដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទាំងផ្លូវជាតិ នឹងបន្តទៅកសាងដល់មូលដ្ឋាន និងតំបន់ដាច់ស្រយាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ។ សម្តេចគូសបញ្ជាក់ថា៖« ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ការតភ្ជាប់ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ ជាបន្តបន្ទាប់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត


