ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រើដ្រូនជាង១០០គ្រឿងវាយអ៊ុយក្រែន មិនខ្វល់ពីការគំរាមនិងបទឈប់បាញ់អឺរ៉ុប
នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២៥នេះ រុស្ស៊ីបានបាញ់បង្ហោះដ្រូន(យន្តហោះគ្មានមនុស្សបើក) ជាង១០០គ្រឿងនៅអ៊ុយក្រែន ដោយប្រឆាំងនឹងការអំពាវនាវរបស់អឺរ៉ុបសម្រាប់បទឈប់បាញ់ដោយឥតលក្ខខណ្ឌរយៈពេល៣០ថ្ងៃ ដែលមានបំណងសម្របសម្រួលកិច្ចចរចាសន្តិភាព។

កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ថា ដ្រូន Shahed និងដ្រូនបញ្ឆោតចំនួន ១០៨គ្រឿងត្រូវបានរុស្ស៊ីដាក់ពង្រាយដើម្បីធ្វើការវាយប្រហារទាំងយប់។ អ៊ុយក្រែនអះអាងថា ខ្លួនស្ទាក់ចាប់បានដ្រូនចំនួន ៥៥គ្រឿង ខណៈដ្រូនបញ្ឆោត ៣០គ្រឿងទៀតបានបាត់ចេញពីរ៉ាដាតែមិនបង្កគ្រោះថ្នាក់អ្វីឡើយ។
ការវាយប្រហាររបស់រុស្ស៊ី បានធ្វើឡើងបើទោះបីជាមានសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌដែលចាប់ផ្តើមពីថ្ងៃទី១២ឧសភាក៏ដោយ។ មេដឹកនាំមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងអ៊ុយក្រែន បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបញ្ឈប់អរិភាព។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានថា ការរំលោភលើបទឈប់បាញ់ដែលបានស្នើឡើងនឹងបង្កឲ្យមានការដាក់ទណ្ឌកម្ម«ដ៏ធំ» ពីសម្ព័ន្ធមិត្តអឺរ៉ុប និងអាមេរិក។ បទឈប់បាញ់មានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នានៅទូទាំងផ្ទៃដី សមុទ្រ និងផ្លូវអាកាស ដោយផ្តល់ជាការត្រួសត្រាយសម្រាប់កិច្ចចរចាការទូត។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង Istanbul នៃប្រទេសតួកគី នាថ្ងៃទី១៥ខែឧសភាខាងមុខ។
ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានយល់ព្រមជួបជាមួយមេដឹកនាំរុស្ស៊ី សម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ដើម្បីបើកផ្លូវឈានឆ្ពោះទៅរកសន្តិភាព ប៉ុន្តែប្រមុខរដ្ឋាភិបាលទីក្រុងកៀវ បានដាក់លក្ខខណ្ឌមួយថា លោក ពូទីន ត្រូវឯកភាពលើបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមុនសិន។

សូមបញ្ជាក់ថា សង្រ្គាមដែលកំពុងបន្តរវាងរុស្ស៊ីនិងអ៊ុយក្រែន បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន មានទាំងទាហាន និងជនស៊ីវិល។ របាយការណ៍បាត់បង់ជីវិតរបស់ជនស៊ីវិលអ៊ុយក្រែន មានជាង ១០ ០០០នាក់ ខណៈបច្ចុប្បន្នរុស្ស៊ីកំពុងកាន់កាប់ប្រហែល ២០% នៃទឹកដីអ៊ុយក្រែន៕
ដោយ៖ ឈាង
ចុចអាន៖ ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


