ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ព្រមានបិទអាជីវកម្មមណ្ឌលកម្សាន្ត ដែលបំពងសម្លេងឮខ្លាំង ចេញក្រៅលើសពីម៉ោង ១០យប់
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានព្រមានបិទអាជីវកម្ម នៃមណ្ឌលកម្សាន្តណា ដែលប្រើឧបករណ៍បំពងសំឡេងឮខ្លាំងចេញមកខាងក្រៅ លើសពីម៉ោង ១០យប់។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ប្រជុំសាមញ្ញលើកទី១២ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំសមត្ថកិច្ចនគរបាល និងអ្នកពាក់ព័ន្ធ ចុះណែនាំ និងធ្វើកិច្ចសន្យាម្ចាស់មណ្ឌលកម្សាន្តនានា ដោយមិនអនុញ្ញាតឱ្យប្រើឧបករណ៍បំពងសំឡេងលើសពីម៉ោង ១០យប់នោះទេ។ ប៉ុន្តែប្រសិនបើម្ចាស់អាជីវកម្ម ដែលមានបន្ទប់បិទជិត ធ្វើឱ្យគ្មានសំឡេងបង្កការរំខានដល់ប្រជាពលរដ្ឋទេនោះ អាចបន្តលើសពីម៉ោង ១០ យប់បាន។ ដូច្នេះចំពោះម្ចាស់អាជីវកម្មណា ដែលមិនអនុវត្តទៅតាមការណែនាំរបស់សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធទេនោះ សមត្ថកិច្ចធ្វើការបិទអាជីវកម្មចោលតែម្ដង។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យកម្លាំងសមត្ថកិច្ច ពង្រឹងការរក្សាសន្តិសុខ និងក្តាប់មុខសញ្ញាក្មេងអាណាថា និងទប់ស្កាត់បទល្មើសចោរកម្មផ្សេងៗ ឱ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសេចក្តីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅក្នុងខេត្តកំពង់ចាម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


