Connect with us

ព័ត៌មានអន្ដរជាតិ

តើថៃស្នើអ្វីខ្លះទៅសហរដ្ឋអាមេរិក ដើម្បីចរចាពន្ធគយបដិការ?

បានផុស

នៅ

ចំពេលការចរចារវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ស្ថិតនៅក្នុងភាពស្រពិចស្រពិល នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បាន​ថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសថៃបានដាក់ជូននូវសំណើ​មួយច្បាប់ទៅ​សហរដ្ឋអាមេរិក សម្រាប់ការចរចាពន្ធគយបដិការ ៣៦ ភាគរយ ដែលប្រធានាធិបតី ត្រាំ ដាក់លើទំនិញថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាថ្មីម្ដងទៀតកាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira ​បានឱ្យដឹងថា សំណើពាណិជ្ជកម្មដែល​ថៃបានដាក់ជូនទៅការិយាល័យការងារនៃតំណាងពាណិជ្ជកម្មរបស់សហរដ្ឋ​អាមេរិក (USTR) បង្ហាញពីឆន្ទៈរបស់​ថៃក្នុងការនាំចូលផលិតផលថាមពល គីមីឥន្ធនៈ យន្តហោះ ផ្លែឈើ និងចំណីសត្វពីសហរដ្ឋ​អាមេរិក។

សំណើដដែល ត្រូវបានអនុម័តដោយក្រុមការងារគោលនយោបាយពាណិជ្ជកម្ម​​ និងនាយករដ្ឋមន្ត្រីថៃ។ ការពិភាក្សាបានធ្វើឡើងជាមួយក្រុមចរចាអាមេរិកជាមុនរួចហើយ ដោយគ្របដណ្តប់លើចំណុច រួមមាន៖

១. សំណើភាពជាដៃគូ៖ ​ថៃបានស្នើកិច្ចសហការឆ្ពោះទៅរកការក្លាយជាដៃគូសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ដោយផ្តោតលើឧស្សាហកម្មកែច្នៃ និងវិស័យបច្ចេកវិទ្យាឌីជីថល រួមទាំងមជ្ឈមណ្ឌលទិន្នន័យ និងឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI)។

២. ការបង្កើនការនាំចូលពីអាមេរិក៖ ​ថៃបានបង្ហាញពីឆន្ទៈក្នុងការបង្កើនការនាំចូលពីសហរដ្ឋអាមេរិកក្នុងវិស័យដូចជា ថាមពល គីមីឥន្ធនៈ ចំណីសត្វ ផ្លែឈើ យន្តហោះ និងគ្រឿងបន្លាស់ រួមទាំងឧបករណ៍សេវាកម្ម។ យុទ្ធសាស្រ្តនេះមិនប៉ះពាល់ដោយអ្នកផលិតក្នុងស្រុកទេ ដោយហេតុថា ថានឹងងាកចេញពីការនាំចូលពីប្រទេសដទៃ ហើយបង្កើនការនាំចូលពីអាមេរិកវិញ លើមុខទំនិញដែលខ្លួនទទួលការផ្គត់ផ្គង់ពីបរទេស។

កំពង់ផែទឹកជ្រៅ Laem Chabang ក្នុងខេត្ត Chon Buri នៃប្រទេសថៃ

៣. ការបើកទីផ្សារ៖ វានឹងធ្វើឡើងដោយកាត់បន្ថយរបាំងពាណិជ្ជកម្ម និងរបាំងមិនមែនពាណិជ្ជកម្ម ​ក៏ដូចជាកាត់បន្ថយការរឹតបន្តឹងលើទំនិញដូចជា ផ្លែឈឺរី ផ្លែប៉ោម ស្រូវសាលី និងផលិតផលសាច់។

៤. ដោះស្រាយបញ្ហាគេចវេះ​ពាណិជ្ជកម្ម៖ ថៃ​នឹង​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​ច្បាប់​ស្តីពី​ប្រភព​ដើមទំនិញ ​ដើម្បី​ទប់ស្កាត់​ការ​គេចវេះ​ពន្ធគយ ឬរបាំងពាណិជ្ជកម្មផ្សេងទៀត។ បើតាមមន្រ្តីថៃ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ត្រូវ​បាន​អនុវត្ត​រួច​ហើយ​ ដើម្បី​បំពេញ​តាមការចង់បានរបស់មន្ត្រី​គយ​អាមេរិក។

៥. ការជំរុញការវិនិយោគនៅសហរដ្ឋអាមេរិក៖ ប្រធានតំណាងពាណិជ្ជកម្មថៃ លោកស្រី Nalinee Taveesin ​ប្រធានសភាពាណិជ្ជកម្មថៃ លោក Poj Aramwattananont ​និងអ្នកតំណាងពីវិស័យឯកជននាំមុខគេរបស់ថៃ ​​កំពុង​ស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល Select USA Investment Summit 2025 ​ក្នុងការស្វែងរកឱកាសវិនិយោគ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira

លោក Pichai ​បាន​ពណ៌នា​សំណើ​របស់​​​ថៃ​ថា​ល្អ និង​ស្រដៀង​នឹង​​អំពី​សំណើ​របស់​ឥណ្ឌូណេស៊ី​ និង​តៃវ៉ាន់ដែរ។ លោក​បន្តថា ទាំងនេះត្រូវបានគេមើលឃើញថាជាសញ្ញាវិជ្ជមានពីអ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិក ហើយ​រំពឹងថា នឹងមានការចាត់តាំងក្រុមការងារ​ឱ្យពិនិត្យមើលព័ត៌មានលម្អិតបន្ថែមទៀត។

រដ្ឋមន្រ្តីដដែលនិយាយទៀតថា ​សំណើរបស់​ថៃនឹងជួយកាត់បន្ថយអតិរេកពាណិជ្ជកម្ម​ជាមួយសហរដ្ឋអាមេរិក ជាពិសេសជាមួយនឹងការនាំចូលគីមីឥន្ធនៈ ផលិតផលថាមពល និងយន្តហោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

តើថៃស្នើអ្វីខ្លះទៅសហរដ្ឋអាមេរិក ដើម្បីចរចាពន្ធគយបដិការ?

ព័ត៌មានជាតិ៧ នាទីutes មុន

ថ្ងៃទី០១ ខែមិថុនា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងអញ្ជើញបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”  ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​អ៊ីស្រាអែល​វាយប្រហារ​សម្លាប់​មនុស្ស​៨៤នាក់​​​នៅហ្គាហ្សា​ ខណៈ​កិច្ច​ចរចា​បទ​ឈប់​បាញ់​​លើក​ទី​៣​កំពុង​​ធ្វើ​

ព័ត៌មានជាតិ១១ នាទីutes មុន

ស្ត្រីម្នាក់ បង្កើតបណ្តាល័យចំនួន២ ក្នុងសហគមន៍របស់ខ្លួនដើម្បីផ្តល់ឱកាស និងទម្លាប់អានសៀវភៅដល់ក្មេងៗ

ព័ត៌មានជាតិ១៦ នាទីutes មុន

ប្លែកពី៤០ឆ្នាំមុន សម្ដេច ហ៊ុន សែន ថា កំពង់ឆ្នាំងបានប្រែក្លាយជាខេត្តអភិវឌ្ឍ

Sokha Hotels

ព័ត៌មានពេញនិយម