ព័ត៌មានជាតិ
កម្ពុជា-បារាំង បង្ហាញឆន្ទៈរួមបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA
កម្ពុជា-បារាំង បានបង្ហាញឆន្ទៈរួមគ្នាក្នុងការបញ្ចប់ការចរចាកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច និងលំហូរវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី៣ កាលពីថ្ងៃទី១២-១៣ ខែឧសភា លោកបណ្ឌិត សេង ជាសិទ្ធ បានថ្លែងស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៃសាធារណរដ្ឋបារាំង ដែលបានចូលរួមកិច្ចប្រជុំចរចានេះតាមការអញ្ជើញរបស់ភាគីកម្ពុជា ក៏ដូចជាបានរម្លឹកឡើងវិញនូវសារបាន និងវឌ្ឍនភាពដែលសម្រេចបានពីកិច្ចប្រជុំចរចាកន្លងមក។
លោកបណ្ឌិតក៏បានគូសបញ្ជាក់អំពីឆន្ទៈរបស់់កម្ពុជាក្នុងការបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA រវាងកម្ពុជា-បារាំង ឱ្យបានឆាប់។
ជាការឆ្លើយតប លោក Martin KLAM បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ភាគីកម្ពុជា ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង DTA ជុំទី៣ ជាលក្ខណៈរូបវន្ត នាពេលនេះ។ បារាំងមានបំណងចង់ឱ្យការចរចា DTA នេះ អាចបញ្ចប់ទៅឱ្យបានឆាប់។

សូមជម្រាបថា ភាគីទាំងពីរបានពិភាក្សាលម្អិត និងស៊ីជម្រៅលើគ្រប់មាត្រា និងចំណុចដែលនៅសេសសល់ទាំងអស់ដែលពុំទាន់បានឯកភាពនៅជុំទី២។
ភាគីទាំងពីរបានដោះស្រាយបញ្ហាដែលនៅសេសសល់ ទាំងអស់នៃកិច្ចព្រមព្រៀង ដែលនាំឱ្យការចរចានេះ ត្រូវបានបញ្ចប់ទាំងស្រុងត្រឹមកម្រិតបច្ចេកទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


