ជីវិតកម្សាន្ដ
មេធាវីតំណាងគ្រួសារ Kim Sae ron ត្រូវដាក់ក្រោមការស៊ើបអង្កេត ក្រោយផ្តល់ព័ត៌មានមិនពិតជាច្រើនដង
កាលពីថ្ងៃទី១៤ ខែឧសភា សារព័ត៌មាន Xports បានបញ្ជាក់ថា គណៈកម្មការប្រឆាំងអំពើពុករលួយ និងសិទ្ធិស៊ីវិល (ACRC) បានបញ្ជូនសំណុំរឿងរបស់មេធាវី លោក Bu Ji-seok ដែលការពារក្តៅឲ្យគ្រួសារអតីតតារាសម្តែង Kim Sae-ron ទៅកាន់ការអនុវត្តច្បាប់ បន្ទាប់ពីការត្រួតពិនិត្យផ្ទៃក្នុងយ៉ាងម៉ត់ចត់ថា រូបលោកបំពានច្បាប់ និងផ្តល់ព័ត៌មានមិនពិតជាច្រើនដង។

ចំពោះពាក្យបណ្តឹងដែលដាក់ជូនដំបូងដោយបុគ្គលម្នាក់ដែលត្រូវបានគេកំណត់ថាឈ្មោះ A ចោទប្រកាន់មេធាវីរូបនេះ ពីការធ្វើការហួសពីតួនាទីប្រឹក្សាផ្នែកច្បាប់របស់គាត់ ហើយបង្ហាញការអះអាងដែលមិនបានផ្ទៀងផ្ទាត់ជាការពិត ក្នុងកំឡុងពេលចូលរួមជាសាធារណៈ និងសន្និសីទសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុន។
ការចោទប្រកាន់នេះ ក៏ចង្អុលយ៉ាងជាក់លាក់ដល់ការប្រព្រឹត្តរបស់ លោក Bu ខណៈពេលដែលរូបគាត់តំណាងឲ្យក្រុមគ្រួសារនៃសព នៅក្នុងការចោទប្រកាន់ជាសាធារណៈរបស់ពួកគេប្រឆាំងនឹងតារាសម្តែងប្រុស លោក Kim Soo-hyun ដែលត្រូវបានចោទប្រកាន់ថា បានណាត់ជួបតារាស្រី Kim Sae-ron ខណៈពេលដែលនាងនៅជាអនីតិជននូវឡើយ។
ប៉ុន្តែនាពេលនោះ ទីភ្នាក់ងាររបស់តារាសម្ដែងប្រុសលោក Kim Soo-hyun បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការអះអាងនេះ ដោយបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមបន្ទាប់ពី Kim Sae-ron ឈានដល់វ័យពេញវ័យ ហើយមិនដូចការលើកឡើងរបស់អ្នកដែលចោទប្រកាន់ឡើយ។
គណៈកម្មការប្រឆាំងអំពើពុករលួយ និងសិទ្ធិស៊ីវិល បានរកឃើញហេតុផលគ្រប់គ្រាន់ នៅក្នុងពាក្យបណ្តឹងដើម្បីសង្ស័យថា មានការរំលោភបំពានផ្លូវច្បាប់ ដែលជំរុញឲ្យពួកគេផ្ទេរសំណុំរឿងទៅប៉ូលិស រួមជាមួយនឹងឯកសារគាំទ្រ។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការ លើសកម្មភាពរបស់លោក Bu Ji-seok និងលក្ខណៈនៃសេចក្តីថ្លែងការណ៍របស់គាត់ ដែលបានធ្វើឡើងនៅក្នុងវេទិកាសាធារណៈ។

លោក Bu Ji-seok ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនមេធាវី Buyou បានចាប់ដៃគូជាមួយតារាកំប្លែង YouTube Kwon Young-chan ក្នុងការដឹកនាំសន្និសីទសារព័ត៌មានបន្ទាន់ជាច្រើន។ ដើមបណ្ដឹងបានអះអាងថា កិច្ចសហការនេះបានធ្វើឲ្យបន្ទាត់រវាងការតស៊ូមតិផ្នែកច្បាប់ និងមនោសញ្ចេតនាប្រព័ន្ធផ្សព្វផ្សាយ ជាការការរំលោភលើទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ ដែលអាចបំផ្លាញទំនុកចិត្តសាធារណៈចំពោះវិជ្ជាជីវៈច្បាប់។
លើសពីនេះ នៅពេលដែលការស៊ើបអង្កេតត្រូវបានលាតត្រដាង ភាពចម្រូងចម្រាសនៅតែបន្ត ធ្វើឲ្យមានការជជែកដេញដោលជាសាធារណៈ ជាពិសេសដោយសារលក្ខណៈបុគ្គលដែលពាក់ព័ន្ធ ថាតើករណីនេះនាំឲ្យមានចំណាត់ការវិន័យ ឬផលវិបាកផ្លូវច្បាប់ចំពោះមេធាវីតំណាងឲ្យគ្រួសារ Kim Sae-ron ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកដឹកនាំរឿងចិនល្បីម្នាក់ ទម្លាយជីវិតស្នេហារបស់ តួកុន លី តាវហួ ថា មានអាថ៌កំបាំងខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


