ព័ត៌មានអន្ដរជាតិ
ណាតូ ប្តេជ្ញាថា ទោះយ៉ាងណា ក៏មិនទុកអ៊ុយក្រែន ចោលដែរ
មន្ត្រីយោធាកំពូលៗនៃអង្គការណាតូ បានប្រកាសថា ពួកគេនឹងមិនទុកអ៊ុយក្រែនឲ្យនៅតែឯងឡើយ ហើយនឹងផ្តល់ការគាំទ្រជារៀងដរាប ស្របពេលប្រឈមមុខជាមួយនឹងរុស្ស៊ី។

តាមការចុះផ្សាយរបស់ Anadolu, សេចក្តីប្រកាសនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី១៩៣ នៃគណៈកម្មាធិការយោធាអង្គការណាតូក្នុងកម្រិតប្រធានអគ្គសេនាធិការ ដែលរៀបចំនៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិកកាលពីថ្ងៃពុធទី១៤ខែឧសភាឆ្នាំ២០២៥។
ថ្លែងបើកសម័យប្រជុំ ប្រធានគណៈកម្មាធិការគឺឧត្តមនាវីត្រី Giuseppe Cavo Dragone បានសង្កត់ធ្ងន់លើភាពស្អិតរមួតក្នុងចំណោមយោធាជាសម្ព័ន្ធមិត្តនិងគូសបញ្ជាក់ពីការរួបរួមដ៏យូរអង្វែងរបស់ណាតូ។
លោកប្រកាសថា ណាតូនៅតែប្តេជ្ញាចិត្តដោយឥតងាករេក្នុងការគាំទ្រអ៊ុយក្រែន ហើយការគាំទ្របែបនេះ គឺចាំបាច់បំផុតដើម្បីធានាថា ទីក្រុងកៀវនឹងមានជំហររឹងមាំ។ ការគាំទ្រអ៊ុយក្រែនជាបន្ត គឺជាកត្តាសំខាន់ដើម្បីទប់ស្កាត់ការឈ្លានពានពីសំណាក់រុស្ស៊ីបន្ថែមទៀត។

សម័យប្រជុំនេះកើតឡើងស្របពេលប្រមុខណាតូ ម៉ាក រូតេ បានបង្ហាញសុទិដ្ឋិនិយម ចំពោះការបំបែកភាពទាល់ច្រកក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី នៅឯទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។
សូមជម្រាបថា ចាប់តាំងពីការផ្ទុះសង្គ្រាមនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ណាតូបានបង្កើនការផ្តល់ជំនួយរឹតខ្លាំងដល់អ៊ុយក្រែន ដ្បិតប្រទេសនេះមិនមែនជាសមាជិករបស់ខ្លួនក៏ដោយ។
ជំនួយទាំងនោះរួមមានសព្វាវុធ គ្រាប់រំសេវ ខែលការពារដែនអាកាស យន្តហោះគ្មានមនុស្សបើក ការចែករំលែកព័ត៌មានសម្ងាត់ និងការហ្វឹកហ្វឺនកងកម្លាំងអ៊ុយក្រែន។ មិនត្រឹមប៉ុណ្ណឹង សម្ព័ន្ធមិត្តណាតូក៏បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ និងភស្តុភារយ៉ាងក្រាស់ក្រែលផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រមុខណាតូ បញ្ជាក់ថា គ្មានសមាជិកភាពអ៊ុយក្រែន ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


