ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ បញ្ជាក់ថា គ្មានសមាជិកភាពអ៊ុយក្រែន ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទេ
ប្រមុខអង្គការណាតូលោក ម៉ាក រូតេ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានសមាជិកភាពអ៊ុយក្រែនក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះឡើយ ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវនិងមូស្គូ។

អ៊ុយក្រែន តែងតែចិញ្ចឹមចិត្តចង់ចូលរួមជាមួយអង្គការណាតូ ដើម្បីធានាសន្តិសុខរបស់ខ្លួន ទាំងដែលដឹងថា រឿងនេះ ធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀក និងជំទាស់យ៉ាងដាច់អហង្ការក៏ដោយ។
ជុំវិញបញ្ហានេះ លោក រូតេ បានផ្តល់បទសម្ភាសទៅទូរទស្សន៍ MI Ukraina ក្នុងអំឡុងដំណើរទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលនៅអ៊ុយក្រែនកាលពីថ្ងៃពុធទី១៦ខែមេសាឆ្នាំ២០២៥ថា មិនមែនការសន្យាឲ្យអ៊ុយក្រែនចូលណាតូឡើយ ក្រោមកិច្ចព្រមព្រៀងពន្លត់ភ្លើងសង្គ្រាមជាមួយរុស្ស៊ី។
យ៉ាងណា លោកបង្ហើបថា មិនប្រាកដថា អ៊ុយក្រែន គ្មានថ្ងៃអាចចូលណាតូបាននោះទេ។ អ៊ុយក្រែន ប្រហែលមិនអាចប្តូរផ្លូវនេះបានឡើយ។

មួយលើកជាពីរលើក រុស្ស៊ីតែងអះអាងថា មហិច្ឆតារបស់ទីក្រុងកៀវ ក្នុងការចូលរួមជាមួយអង្គការណាតូ នេះហើយ គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលរុស្ស៊ីបើកប្រតិបត្តិការយោធានៅឆ្នាំ២០២២។
អព្យាក្រឹតភាពរបស់អ៊ុយក្រែន រួមជាមួយការរំសាយទ័ព និងការទទួលស្គាល់ទឹកដីដែលរុស្ស៊ីកាត់យក នៅតែជាការទាមទារដ៏សំខាន់ពីវិមានក្រឹមឡាំង សម្រាប់ការឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅតែទទូចថា សមាជិកភាពឬការធានាសន្តិសុខដូចណាតូ ត្រូវតែចងជាលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងណាមួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក រូតេ៖ ណាតូ មិនពាក់ព័ន្ធផែនការសន្តិភាពនៅអ៊ុយក្រែនទេ បើសមាជិកណាចង់ដាក់ទ័ព សូមបញ្ជូនទៅដោយខ្លួនឯង
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


