ព័ត៌មានជាតិ
កម្ពុជា និងអង់គ្លេស ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយគ្នាចំនួន ៤ចំណុច
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជួបជាមួយលោក STEPHEN MORGAN រដ្ឋមន្ត្រីអប់រំកុមារតូចនៃចក្រភពអង់គ្លេស នៅប្រទេសចិន ក្នុងឱកាសចូលរួមសន្និសីទអប់រំឌីជីថលពិភពលោកឆ្នាំ២០២៥-2025 World Digital Education Conference”។ ជំនួបនេះ កម្ពុជា និងអង់គ្លេស បានពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ចំនួន៤ចំណុច ដើម្បីភាពល្អប្រសើរវិស័យអប់រំប្រទេសទាំង២។

បើតាមក្រសួងអប់រំ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការទាំង៤ចំណុច មានដូចជា ទី១ ការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលជំនាញ រួមមានការផ្តល់អាហារូបករណ៍ ការបង្កើតបរិយាកាសគាំទ្រដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអង់គ្លេស។ បន្ថែមពីនេះ ក៏មានកម្មវិធីផ្លាស់ប្តូរសាស្រ្តាចារ្យ និងនិស្សិតរវាងប្រទេសទាំង២ និងការបើកសាកលវិទ្យាល័យអង់គ្លេសនៅកម្ពុជា ផងដែរ។ ចំណុចទី២ ពង្រឹងការអប់រំចំណេះទូទៅ ដោយផ្តោតលើការជំរុញការអនុវត្តកម្មវិធីសិក្សាអង់គ្លេស ដូចជាកម្មវិធី Cambridge នៅក្នុងកម្មវិធីសិក្សាចំណេះទូទៅកម្ពុជា, ការបើកសាលារៀនចំណេះដឹងទូទៅ និងការវិនិយោគលើវិស័យអប់រំ។
ទី៣ ការប្រើប្រាស់ AI និងបច្ចេកវិទ្យាឌីជីថល ក្នុងការរៀន និងការបង្រៀន ផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងសិស្សក្នុងការប្រើប្រាស់AI ក្នុងបរិបទយុគសម័យវ័យឆ្លាត និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំណែកទី៤ គឺការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ រវាងអ្នកធ្វើសេចក្តីសម្រេចគោលនយោបាយអប់រំ រវាងប្រទេសទាំងពីរ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


