Connect with us

កីឡា

ព្រះ​ខ័ន​រាជស្វាយរៀង នឹង​ទទួល​ពាន​​​លីគ ជា​ផ្លូវ​ការ​ នៅថ្ងៃអាទិត្យ​នេះ

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជារដូវ​កាល​២០២៤-២៥ នឹង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៥ ដែល​ជា​ពេល​វេលានៃ​ការ​​ប្រកួត​ចុង​ក្រោយ និង​ពិធី​ប្រគល់​ពាន​រង្វាន់ មេដាយ​ដល់​ម្ចាស់​ជើង​ឯក​តែ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​បើក​ទ្វារ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ទទួល​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ ភ្នំពេញ​ក្រោន វេលា​ម៉ោង​​៦​ល្ងាច ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៥ សម្រាប់​​ការ​ប្រកួត​បិទ​បញ្ចប់​រដូវ​កាល។​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ ពិធី​ប្រគល់​ពាន​រង្វាន់ និង​មេដាយ​​ជា​ផ្លូវ​ការ ដល់​ក្រុម​ជើង​ឯក​ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​​នៅ​យប់​​ថ្ងៃ​អាទិត្យ​នេះ​តែ​ម្តង។

ទោះ​បី​ជា​យ៉ាង​ណា ពាន​រង្វាន់​ឯកត្តជន​ផ្សេង​ៗ​ ទំនង​ជា​មិន​បាន​ធ្វើ​នៅ​ថ្ងៃ​​ជា​មួយ​គ្នា​នេះ​ទេ ពី​ព្រោះ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​​បាន​រៀបចំកម្មវិធី​មួយ​ទៀត​ដែល​នឹង​អញ្ជើញ​អ្នក​ពាក់​ព័ន្ធ ជ័យលាភី និង​អ្នក​សារព័ត៌មាន​​ដើម្បី​ចូល​រួម​ក្នុង​ថ្ងៃ​ផ្សេង​ទៀត។

ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញ​ក្រោន ត្រូវ​ប្រកួត​គ្នា​បិទ​បញ្ចប់​រដូវ​កាល​លីគ​កំពូល​កម្ពុជា ហើយ​ត្រូវ​ប៉ះ​គ្នា​ម្តង​ទៀត​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៨ នា​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

រូបភាព​រដូវ​កាល​មុន

ព្រះ​ខ័ន​រាជស្វាយរៀង និង​ ភ្នំពេញ​ក្រោន ជា​ក្រុម​ដែល​បាន​ជួប​គ្នា​ច្រើន​ជាង​គេ​នៅ​ក្នុង​រដូវកាល​នេះ​ពោល​គឺ​ត្រូវ​ជួប​គ្នា៦​​លើក៖

  • ព្រះខ័ន​រាជ​ស្វាយរៀង ២-១ ភ្នំពេញ​ក្រោន (ពាន Cambodian Super Cup)
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-៤ ភ្នំពេញ​ក្រោន (លីគ​ ជើង​ទី​១)
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-១ ភ្នំពេញ​ក្រោន (លីគ​ជើង​ទី​២)
  • ព្រះ​ខ័ន​រាជស្វាយរៀង ២-០ ភ្នំពេញ​ក្រោន (លីគ​ជើង​ទី​១ វគ្គ​៦​ក្រុម)
  • ព្រះ​ខ័ន​រាជ​ស្វាយររៀង vs ភ្នំពេញ​ក្រោន (លីគ​ជើង​ទី​២ វគ្គ​៦​ក្រុម)
  • ព្រះ​ខ័ន​រាជ​ស្វាយររៀង vs ភ្នំពេញ​ក្រោន (ពាន​សម្តេច​តេជោ វគ្គ​ផ្តាច់​ព្រ័ត្រ)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម