Connect with us

កីឡា

លោក Amorim ថា ចាញ់ Chelsea យប់មិញ នឹងអាចជួយលោករឿងមួយនៅវគ្គផ្តាច់ព្រ័ត្រ UEL

បានផុស

នៅ

លោក Ruben Amorim អ្នកចាត់ការរបស់ Manchester United បានមើលឃើញផលវិជ្ជមានមួយ ដែលនឹងអាចជួយក្រុមរបស់លោកនៅវគ្គផ្តាច់ព្រ័ត្រពាន Europa League បន្ទាប់ពីក្រុមរបស់លោកបរាជ័យទល់នឹង Chelsea កាលពីយប់មិញ។

លោក Ruben Amorim
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែ ឧសភា នេះ ក្រុម Chelsea បានបើកទ្វារ​កីឡដ្ឋាន Stamford Bridge ទទួលស្វាគមន៍ក្រុម Manchester United នៅក្នុងការប្រកួតសប្តាហ៍ទី ៣៧ នៃក្របខណ្ឌ Premier League ខណៈនៅក្នុងការប្រកួតនោះ Man United បានបរាជ័យក្នុងលទ្ធផល ១ ទល់នឹង ០។

ទោះ​ជា​ការប្រកួត​នេះ​ Man United បរាជ័យក៏ពិតមែន ប៉ុន្តែលោក Amorim យល់ថា បន្ទាប់ពីការប្រកួតនេះ គឺនឹងអាចជួយលោកយ៉ាងច្រើន ក្នុងការសម្រេចចិត្តជ្រើសរើសកីឡាករ ១១ នាក់ដំបូងឱ្យបានត្រឹមត្រូវនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League ខាងមុខ។

ទិដ្ឋភាពប្រកួត

ថ្លែងក្រោយការប្រកួត លោក Amorim បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការប្រកួតទល់ Chelsea គឺបានជួយខ្ញុំយ៉ាងច្រើន ដើម្បីជ្រើសរើសកីឡាករ ១១ នាក់ដំបូងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League។ វាគឺជាកំហុសមួយ ដែលខ្ញុំមិនឱ្យកីឡាករខ្លះបានលេងសោះក្នុងរយៈពេល ១០ ថ្ងៃមុនវគ្គផ្តាច់ព្រ័ត្រមកដល់

សូមបញ្ជាក់ថា Man United នឹងត្រូវជួក្រុម Tottenham Hotspur ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Europa League នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥ សប្តាហ៍ក្រោយនេះ៕

ក្រុម Man United

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Tribuna.Com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម