ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានពីការឆ្លងជំងឺមួយប្រភេទទៀត
ក្រសួងសុខាភិបាលសាធារណៈ នៃប្រទេសថៃ បានចេញការព្រមានឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នចំពោះជំងឺមួយប្រភេទទៀត ដែលនោះគឺជាជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (Mers)។

តាមសេចក្តីរាយការណ៍របស់ Bangkok Post កាលពីថ្ងៃអាទិត្យទី១៨ខែឧសភាឆ្នាំ២០២៥ ការព្រមាននេះគឺផ្តោតជាពិសេសលើជនជាតិថៃ ដែលធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមធម្មយាត្រា Hajj ព្រោះថា ទីនោះកំពុងផ្ទុះជំងឺនេះខ្លាំង ថែមទាំងមានករណីស្លាប់ខ្លះៗរួចមកហើយដែរ។
លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈ វេជ្ជបណ្ឌិត Opas Karnkawinpong និយាយថា Mers គឺជាជំងឺឆ្លងពីសត្វអូដ្ឋ ដែលវាយលុកខ្លាំងទៅលើប្រព័ន្ធដង្ហើមនិងរំលាយអាហាររបស់មនុស្ស។ រោគសញ្ញាមានដូចជាគ្រុនក្តៅ ក្អក និងដកដង្ហើមខ្លី។ ករណីធ្ងន់ធ្ងរអាចនាំឲ្យកើតជំងឺរលាកសួត ខ្សោយតម្រងនោម និងអាចស្លាប់បាន ជាពិសេសក្នុងចំណោមបុគ្គលដែលមានជំងឺរ៉ាំរ៉ៃ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់អាចកំណត់ច្បាស់ថាតើជំងឺនេះឆ្លងមកមនុស្សតាមរបៀបណា គ្រាន់តែគេសន្និដ្ឋានថា Mers អាចឆ្លងតាមរយៈការផឹកទឹកដោះអូដ្ឋដែលមានមេរោគ ឬការទទួលទានសាច់អូដ្ឋដែលចម្អិនមិនបានឆ្អិនល្អ។

ជាវិធានការបង្ការ ថៃបានណែនាំឲ្យពលរដ្ឋខ្លួន ចៀសឆ្ងាយពីសត្វអូដ្ឋនិងកុំចូលមន្ទីរពេទ្យនៅតំបន់ណាដែលផ្ទុះមេរោគ ព្រមទាំងនៅឆ្ងាយពីអ្នកឈឺនិងត្រូវលាងដៃ ឲ្យបានញឹកញាប់។ ពេលវិលមកប្រទេសវិញ អាជ្ញាធរនឹងត្រូវពិនិត្យតាមដាន អ្នកធ្វើធម្មយាត្រារយៈពេល១៤ថ្ងៃ។
ការព្រមាននេះកើតឡើងស្របពេលស្ថានការណ៍ជំងឺកូវីដ១៩នៅប្រទេសថៃក៏កំពុងស្ថិតក្នុងក្តីព្រួយបារម្ភផងដែរ ពោលគឺមានករណីឆ្លងមនុស្សសរុប ៧១ ០៦៧ នាក់ និងមានអ្នកស្លាប់១៩នាក់ ចន្លោះថ្ងៃទី១ខែមករាដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥។
យោងតាមរបាយការណ៍មជ្ឈមណ្ឌលព័ត៌មានកូវីដ១៩របស់រាជរដ្ឋាភិបាលថៃ ករណីឆ្លងកូវីដ១៩បានកើនឡើងខ្លាំង ជាពិសេសបន្ទាប់ពីចប់ពិធីបុណ្យសង្ក្រាន្ត ដោយក្នុងអំឡុងពេលនោះ ចំនួនករណីឆ្លងបានកើនឡើងជាលំដាប់ ភាគច្រើនជាប្រភេទ Omicron XEC ថ្មីដែលឆ្លងលឿនជាងមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់១៩នាក់ និងឆ្លងជាង ៧ម៉ឺននាក់នៅថៃ ព្រោះរលកថ្មីនៃជំងឺកូវីដ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


