Connect with us

ព័ត៌មានអន្ដរជាតិ

​​​ស្រ្តីហៃទី ដាក់ថ្នាំសម្លាប់ក្រុមក្មេងទំនើង ៤០នាក់ ជាការសងសឹកឲ្យគ្រួសារ

បានផុស

នៅ

ស្ត្រីជាអ្នកលក់អាហារតាមដងផ្លូវម្នាក់ បានសងសឹកទៅលើក្រុមក្មេងទំនើងចំនួន ៤០នាក់ ដោយការដាក់ថ្នាំបំពុលក្នុងអាហារដែលពួកគេទទួលទាន ដើម្បីសងសឹកឲ្យសមាជិកគ្រួសារដែលបាត់បង់​ជីវិត​ ដោយសារតែក្រុមឧក្រិដ្ឋជនហឹង្សាក្នុងប្រទេសហៃទី។

អាហារ Haitian empanadas ឬ pâtés (រូបតំណាង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសហៃទីសំបូរទៅដោយក្រុមក្មេងទំនើងតាមដងផ្លូវជាយូរយារណាស់មកហើយ។ គ្រួសារជាច្រើនបានទទួល​រង​សោកនាដកម្មក្រោមកណ្តាប់ដៃឧក្រិដ្ឋជនដ៏ឃោរឃៅទាំងនេះ ប៉ុន្តែមានមនុស្សតិចណាស់ដែលមិនហ៊ានវាយតបតវិញ ដោយភ័យខ្លាចចំពោះសុវត្ថិភាពរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

ជាក់ស្ដែង ស្ត្រីម្នាក់នៅក្នុងសង្កាត់ Kenscoff នៃទីក្រុង Port-au-Prince រដ្ឋធានីនៃប្រទេសហៃទី បានបង្កឲ្យធ្វើមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការសម្លាប់រង្គាលនៅក្នុងជួរក្រុមក្មេងទំនើងក្នុងស្រុក ដែលត្រូវបានគេរាយការណ៍​ថា ជាមេខ្លោងធំចំពោះការស្លាប់របស់សមាជិកគ្រួសារជាច្រើនរបស់នាង។

អ្នកលក់តាមចិញ្ចើមផ្លូវរូបនេះ មានឯកទេសខាងធ្វើអាហារម្យ៉ាង ហៅថា Haitian empanadas ឬ pâtés ស្ត្រីរូបនេះថ្មីៗនេះបានផ្តល់ឲ្យសមាជិកក្រុមទំនើងរាប់សិបនាក់ដោយឥតគិតថ្លៃ ជាការអរគុណសម្រាប់ ការការពារសង្កាត់របស់នាង។ តាមពិតទៅ នាងកំពុងធ្វើការសងសឹកនឹងមនុស្សដែលបានសម្លាប់សមាជិកគ្រួសាររបស់នាង ជាច្រើននាក់ទៅវិញទេ។

ស្ត្រី​ដែល​មិន​ត្រូវ​​គេ​បញ្ចេញ​ឈ្មោះ​បាន​លក់អហារប្រភេទនេះ​នៅក្នុងតំបន់ Kenscoff ជា​យូរ​មក​ហើយ ដូច្នេះ​សមាជិក​ក្រុម​ក្មេង​ទំនើង​គ្មាន​ហេតុផល​អ្វី​ត្រូវ​សង្ស័យ​ឡើយ ប៉ុន្តែ​ក្នុង​ឱកាស​ពិសេស​នេះ អាហារ Haitian empanadas ត្រូវ​បាន​គេ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មួយប្រភេទ។ ក្រោយ​ពេល​ទទួលទាន​រួច ពួកគេន​ចាប់​ផ្ដើម​ឈឺ​ពោះ​ខ្លាំង និង​ក្អួត។ ក្មេងទំនើងទាំងនោះបានស្លាប់ម្ដងម្នាក់ មុនពេលដែលពួកគេអាចទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏បានរាយការណ៍ពីការស្លាប់របស់សមាជិក ៤០ នាក់របស់ Viv Ansanm ដែលជាក្រុមក្មេងទំនើងប្រចាំរដ្ឋធានី Port-au-Prince និមានមេខ្លោងធំជាងគេគឺលោក Jimmy Cherizier រហស្សនាមថា Barbecue ជាអ្នកចាត់ចែង ។

តាមសេចក្តីរាយការណ៍ ស្រ្តីដែលមិនបញ្ចេញឈ្មោះ បានចូលខ្លួនសារភាពនៅចំពោះមុខប៉ូលិសហៃទីថា នាងបានធ្វើសកម្មភាពបំពុលក្រុមក្មេងទំនើង ៤០ នាក់ ជាការសងសឹកចំពោះការស្លាប់របស់សមាជិកគ្រួសារ។ នាង​អះអាង​ថា ​បាន​ធ្វើ​តែ​ម្នាក់​ឯង​ក្នុង​ការ​រៀបចំ​និង​អនុវត្ត​ផែនការ។ យ៉ាងណា មិន​មាន​ព័ត៌មាន​ថា ​តើ​នាង​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ណា​មួយ​សម្រាប់​ការ​សម្លាប់​ឧក្រិដ្ឋជន​ដែល​គេ​ស្គាល់​ទាំង ៤០ នាក់​នោះ​នូវឡើយទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

​​​ស្រ្តីហៃទី ដាក់ថ្នាំសម្លាប់ក្រុមក្មេងទំនើង ៤០នាក់ ជាការសងសឹកឲ្យគ្រួសារ

ព័ត៌មានជាតិ៥ នាទីutes មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ជីវិតកម្សាន្ដ៥ នាទីutes មុន

ឃើញ G-Dragon ស្លៀករញ៉េរញ៉ៃ ពាក់់គ្រឿងអលង្ការស្អេកស្កះ ១តួខ្លួន បើគិតជាលុយចូលខ្ទង់លានដុល្លារ

ព័ត៌មានជាតិ៦ នាទីutes មុន

ខេត្តឧត្ដរមានជ័យជាខេត្តទី ៧ ប្រកាស​​បញ្ចប់ការវាស់វែង និង​ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ស្លាប់​៦​នាក់ បាត់ខ្លួន​១៤​នាក់ ក្រោយ​បាក់ដី​អណ្ដូង​រ៉ែមាស​​នៅ​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម