ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលស្នើបទឈប់បាញ់ហ្គាហ្សា៦០ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងពាក់កណ្តាល
អ៊ីស្រាអែល បានស្នើបទឈប់បាញ់រយៈពេល៦០ថ្ងៃនៅតំបន់ហ្គាហ្សាស្ទ្រីប ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ប្រហែលពាក់កណ្តាលដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។

យោងតាមសារព័ត៌មានអ៊ីស្រាអែល KAN កាលពីថ្ងៃអាទិត្យទី១៨ខែឧសភា សំណើនេះត្រូវបានលើកឡើងក្នុងអំឡុងពេលការចរចានៅទីក្រុងដូហានៃប្រទេសកាតា ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង១០នាក់ស្មើនឹងប្រហែលពាក់កណ្តាលនៃចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន២០នាក់ដែលត្រូវគេប៉ាន់ស្មានថានៅមានជីវិតក្នុងតំបន់ហ្គាហ្សា។ ជាការដោះដូរ អ៊ីស្រាអែលនឹងយល់ព្រមលើបទឈប់បាញ់រយៈពេល៦០ថ្ងៃ និងដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនធំ រួមទាំងអ្នកដែលត្រូវកាត់ទោសអស់មួយជីវិតផងដែរ។
កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលការពិភាក្សាអំពីអនាគតនៃជម្លោះ រួមទាំងការរំសាយអាវុធរបស់ក្រុមតស៊ូប៉ាឡេស្ទីន និងការបណ្តេញមេដឹកនាំរបស់ពួកគេ ដែលទាំងនេះសុទ្ធតែជាលក្ខខណ្ឌអ៊ីស្រាអែលបានសង្កត់ធ្ងន់ជាប់លាប់ តែត្រូវក្រុមហាម៉ាសបដិសេធ ដោយនិយាយថា ខ្លួននឹងមិនបោះបង់ចោលការតស៊ូប្រដាប់អាវុធនោះទេ ដរាបណាអ៊ីស្រាអែលនៅតែបន្តកាន់កាប់ទឹកដីប៉ាឡេស្ទីន។
ក្រុមហាម៉ាស មិនបានឆ្លើយតបជាផ្លូវការចំពោះសំណើនេះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីៗនេះបង្ហាញថា ក្រុមហាម៉ាសក៏មានបំណងស្នើបទឈប់បាញ់៦០ថ្ងៃ និងការដោះលែងអ្នកទោសប៉ាឡេស្ទីនពីភាគីអ៊ីស្រាអែលផងដែរ ដោយខ្លួននឹងដោះលែងចំណាប់ខ្មាំងចំនួន៩នាក់។
បេសកជនពិសេសអាមេរិក លោក Steve Witkoff ដែលចូលរួមយ៉ាងសកម្មក្នុងការចរចា បានជំរុញឲ្យភាគីទាំងពីរទទួលយកសំណើដែលបានធ្វើបច្ចុប្បន្នភាពនេះ ហើយសង្ឃឹមថា កិច្ចព្រមព្រៀងមួយនេះអាចត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយពេញលេញចំពោះជម្លោះនៅហ្គាហ្សា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


