ព័ត៌មានអន្ដរជាតិ
អតីតឧបនាយករដ្ឋមន្ត្រីថៃ ប្រាវីត វង្សសុវណ្ណ រអិលជើងធ្លាក់ពីកាំជណ្តើរនៅក្នុងវត្ត
អតីតឧបនាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwan) បានជួបគ្រោះថ្នាក់រអិលជើងធ្លាក់ពីលើកាំជណ្ដើរនៅវត្តក្នុងពេលចូលរួមកម្មវិធីតាមបែបព្រះពុទ្ធសាសនា បណ្តាលឱ្យរងរបួស និង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ នេះបើយោងតាមសារព័ត៌មាន khaosod ដែលចេញផ្សាយនៅថ្ងៃទី១៩ខែឧសភា ២០២៥។

លោកឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ អតីតឧបនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធពលម្នាក់ ដែលបម្រើការក្នុងសម័យដឹកនាំនៃរដ្ឋាភិបាល របស់លោក ប្រាយុធ ចាន់អូចា និងដែលបានក្លាយជាមេដឹកនាំនៃបក្សប្រឆាំងក្នុងរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់រអិលជើងធ្លាក់ពីលើកាំជណ្ដើរនៅវត្តមួយ ដែលលោកបានចូលរួមធ្វើជាអធិបតីភាពក្មុងវត្តព្រះពុទ្ធសាសនាមួយ។
តាមសេចក្តីរាយការណ៍ ក្រោយរអិលជើងជួបគ្រោះថ្នាក់ លោកឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ អតីតឧបនាយករដ្ឋមន្ត្រីនិងជាមេដឹកនាំគណបក្សផាឡាំងប្រាឆារ៉ាត់ (បក្សកម្លាំងរាស្ត្រ) ដែលជាបក្សប្រឆាំង បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តថ្វាយព្រះពរដល់ព្រះមហាក្សត្រនៅវត្ត ព្រះចេតពុនវិមុនមង្គលរាម (Chetuphon Wimonmangklaram) ហៅវត្តពោធិ ស្ថិតក្នុងទីក្រុងបាងកក។
សេចក្តីរាយការណ៍នោះ បានលើកឡើងថា បន្ទាប់ពីប្រារព្ធពិធីចប់នៅវេលាម៉ោងប្រហែល៧យប់ស្រាប់តែមានដំណឹងថា លោកឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ បានជួបឧបទ្ទវហេតុរអិលជើងធ្លាក់ពីលើកាំជណ្តើរវត្តខាងលើ បណ្តាលឱ្យរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
គួររំលឹកថា លោកឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ បច្ចុប្បន្នមានវ័យ៧៩ឆ្នាំ គឺជាមន្ត្រីជាន់ខ្ពស់និងជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ក្នុងជួរកងទ័ពថៃ ហើយលោកជាអតីតឧបនាយករដ្ឋមន្ត្រីមកច្រើនអាណត្តិ ពោលគឺក្នុងអាណត្តិរដ្ឋាភិបាលរបស់លោក អាភិសិទ្ធ វេចាចីវ៉ាក់ និងក្នុងអាណត្តិរដ្ឋាភិបាលរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា៕
ដោយ ភ្នាក់ងារ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


