ព័ត៌មានជាតិ
លោក សរ សុពុត្រា៖ រូបិយវត្ថុជាតិ ដើរតួនាទីសំខាន់ក្នុងការសម្រួលសកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យរស់រវើក
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា រូបិយវត្ថុជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើកនៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ជាពិសេសចូលរួមលើកកម្ពស់គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួប ៤៥ ឆ្នាំ ទិវាប្រាក់រៀល នៅថ្ងៃទី១៩ ខែឧសភា លោក សរ សុពុត្រា បានមានប្រសាសន៍ថា តាមរយៈការអនុវត្តតាមអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានធ្វើឱ្យខេត្តរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាលទ្ធផលនៃគោលនយោបាយអភិវឌ្ឍន៍ដែលត្រូវបានដាក់ចេញនាពេលកន្លងមក ការអភិវឌ្ឍខេត្តស្ទឹងត្រែង មានវឌ្ឍនភាពជាលំដាប់ ដែលក្នុងនោះវិស័យធនាគារ និងហិរញ្ញវត្ថុក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។
បើតាមលោក អភិបាលខេត្ត បច្ចុប្បន្ន មានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តសរុបចំនួន ១៦ គ្រឹះស្ថាន ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនានាដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស។
«ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិជារួមអាចប្រព្រឹត្តទៅបានប្រកបដោយវឌ្ឍនភាពនិងចីរភាព ទាមទារឱ្យមាននូវវត្តមានរូបិយវត្ថុជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក»។ លោក សរ សុពុត្រា បន្ថែមបែបនេះ។

ជាមួយគ្នានេះ លោក អភិបាលខេត្ត បានបន្ថែមថា ប្រទេសនីមួយៗជុំវិញពិភពលោកតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួនដែលតំណាងឱ្យអត្តសញ្ញាណជាតិផងដែរ។ ដូច្នេះ ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយគឺជាការចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ថែរក្សាអត្តសញ្ញាណជាតិ ដែលពង្រឹងស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ។
យោងតាមលទ្ធផលសង្កេតរបស់ធនាគារជាតិនៃកម្ពុជា និងJICA បានបង្ហាញថា មានការប្រើប្រាស់ប្រាក់រៀលយ៉ាងទូលំទូលាយ ជាពិសេសនៅតាមទីជនបទ ក្នុងនោះប្រមាណ ៩៣% នៃការចំណាយរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងជាប្រាក់រៀល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


