ព័ត៌មានជាតិ
ភីភាមិនមែនជាម្ហូបអត្តសញ្ញាណខេត្តស្ទឹងត្រែង មានម្ហូបពីរមុខតំណាងឲ្យខេត្តភាគឦសាននេះ
ភីភាមិនមែនជាម្ហូបអត្តសញ្ញាណរបស់ខេត្តស្ទឹងត្រែងនោះទេ ដែលកន្លងទៅនេះមុខម្ហូបនេះត្រូវបានពលរដ្ឋតាមសហគមន៍ក្នុងខេត្តពេញនិយមទទួលទាន។
លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ម្ហូបដែលជាអត្តសញ្ញាណរបស់ខេត្តស្ទឹងត្រែងគឺភ្លាត្រីក្អែក ដែលម្ហូបនេះគឺជាម្ហូបតំណាងឱ្យខេត្តស្ទឹងត្រែង និងម្ហូបមួយមុខទៀតគឺឡាបអង្ករលីង។

លោកអភិបាលខេត្តបានអះអាងថា ម្ហូបភីភាមិនមែនជាម្ហូបអត្តសញ្ញាណរបស់ខេត្តតំបន់ឦសាននេះទេ។ ម្ហូបនេះគឺជាម្ហូបប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលពួកគាត់ចំណាំធ្វើបរិភោគនៅក្នុងសហគមន៍តែប៉ុណ្ណោះ។
«ម្ហូបអត្តសញ្ញាណរបស់ខេត្តយើងនេះគឺភ្លាត្រីក្អែក និងឡាបអង្ករលីងមិនមែនភីភានោះទេ។ ភីភាគ្រាន់តែម្ហូបសហគមន៍ហើយមិនអាចយកមកជាប្រភេទម្ហូបអត្តសញ្ញារបស់ខេត្តបានទេ»។
លោកអភិបាលខេត្តបានបន្តថា ខេត្តស្ទឹងត្រែងក្រៅតែជាខេត្តដែលសំបូរតំបន់អេកូទេសចរណ៍ដោយសារមានទន្លេចំនួន ៤ ហូរឆ្លងកាត់ ម្ហូបក៏ជាផ្នែកមួយទាក់ទាញនិងល្បីល្បាញផងដែរ។ លោកលើកឡើងពីសក្តានុពលខេត្តស្ទឹងត្រែងសំបូរត្រីធំៗ ហើយមានរសជាតិឆ្ងាញ់។
ត្រីដែលល្បីប្រចាំខេត្តតំបន់ឦសានេះ គឺត្រីប៉ាសេអ៊ីដែលជាប្រភេទត្រីកម្រ និងមានរសជាតិឆ្ងាញ់ហើយថ្លៃបំផុត ហើយដល់ពេលរដូវកាលតែងតែទាក់ទាញភ្ញៀវទេសចរធ្វើដំណើរមកសាករសជាតិត្រីអត្តសញ្ញាណរបស់ខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្តបានបញ្ជាក់ថា ត្រីប៉ាសេអ៊ីជាប្រភេទមច្ឆាជាតិដែលជាអត្តសញ្ញាណរបស់ខេត្តស្ទឹងត្រែង ហើយដែលសម្បូរនិងរស់នៅតែក្នុងទឹកដីខេត្តស្ទឹងត្រែងប៉ុណ្ណោះ សូម្បីតែនៅខេត្តក្រចេះតាមដងទន្លេនៅក្បែរខាងក៏មិនមានដែរ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


