ព័ត៌មានជាតិ
សង្រ្កាន្តចូលឆ្នាំ អភិបាលខេត្តស្ទឹងត្រែងដាក់ចេញវិធានការឲ្យម្ចាស់អាជីវកម្មកុំដំឡើងថ្លៃ សុខចិត្តចំណេញតិច តែទទួលទេសចរមកកម្សាន្តច្រើន
ខណៈដែលខេត្តស្ទឹងត្រែងត្រៀមរៀបចំព្រឹត្តិការណ៍ “ស្ទឹងត្រែងសង្ក្រាន្ត” នៅពេលខាងមុខ មានការរៀបចំកម្មវិធីផ្សេងៗមានទាំងកម្មវិធីសាសនា សកម្មភាពកម្សាន្ត ស្របជាមួយការរឹតបន្តឹងសន្តិសុខសម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្ត។
ទាក់ទងការត្រៀមដំណើរការព្រឹត្តិការណ៍សង្ក្រាន្ត លោក សរ សុពុត្រា អភិបាលនៃគណៈខេត្តស្ទឹងត្រែងបានដាក់ចេញគោលការណ៍ណែនាំ ក៏ដូចជាបានចេញលិខិតជូនដំណឹងដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់មិនឲ្យដំឡើងថ្លៃសេវាកម្ម ក្នុងឱកាសបុណ្យចូលឆ្នាំនេះឡើយ។

តាមផ្ទះសំណាក់សណ្ឋាគារ ក៏ដូចជាភោជនីដ្ឋានត្រូវធានាថានឹងមិនមានការតម្លើងថ្លៃនៅក្នុងឱកាសពិធីបុណ្យខាងមុខ។ នេះបើតាមលោក សរ សុពុត្រា។
«ខ្ញុំបានចេញិខិតជូនដំណឹងបន្តហើយបានន័យថា សុខចិត្តចំណេញតិចដែលយើងទទួលបានភ្ញៀវច្រើន។ បើបងប្អូនចង់ចំណេញច្រើនយើងនឹងបាត់បង់ភ្ញៀវអីចឹងតើយកមួយណា»។ លោក សរ សុពុត្រា បន្ថែម។
លោកសង្កត់ធ្ងន់ថា «ការសុខចិត្តចំណេញតិចតែទទួលបានភ្ញៀវច្រើននិងយូរអង្វែង គឺប្រសើរជាងការដំឡើងថ្លៃដែលនាំឲ្យបាត់បង់ភ្ញៀវទេសចរនៅឆ្នាំបន្តបន្ទាប់»។


ស្ទឹងត្រែងសង្ក្រាន្ត ជាការបង្ហាញពីការយកចិត្តទុកដាក់លើការថែរក្សាព្រលឹងជាតិ និងការបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ដោយមិនមានការកេងចំណេញហួសហេតុពីសំណាក់អាជីវករ។
“ស្ទឹងត្រែងសង្ក្រាន្ត” ផ្ដោតសំខាន់លើការផ្សារភ្ជាប់ជាមួយប្រពៃណី ទំនៀមទម្លាប់ និងសាសនា។ ក្នុងនោះក៏មានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វីរកងទ័ព និងវីរនគរបាលជាតិដែលបានពលីក្នុងបុព្វហេតុការពារជាតិ។


លោក សរ សុពុត្រា បានបញ្ជាក់ថា ក្នុងកម្មវិធី “ស្ទឹងត្រែងសង្ក្រាន្ត” ក៏នឹងមានរៀបចំកម្មវិធី “នំបញ្ចុកសាមគ្គី” ជាមួយជនភាសឹកដែលរស់នៅមណ្ឌលក្នុងស្រុកថាឡាបរិវ៉ាត់ ដើម្បីសួរសុខទុក្ខគ្រួសារកងទ័ព។
បន្ថែមពីនេះនៅក្នុងព្រឹត្តិការណ៍នេះក៏នឹងមានការបង្ហាញពី វិថីម្ហូបអាហារខ្មែរ, ភូមិនំខ្មែរ, តំបន់ល្បែងប្រជាប្រិយ, ការបង្ហាញផ្ទាំងទស្សនីយភាពរបាំបុរាណ និងសម័យ រួមទាំងការសម្ដែងល្ខោនបាសាក់ផងដែរ។ គោលបំណងធំគឺដើម្បីលើកស្ទួយ និងរក្សាមរតកវប្បធម៌ដែលជាអត្តសញ្ញាណជាតិ។
ពាក់ព័ន្ធការធានាសន្តិសុខ លោក សរ សុពុត្រា បានអះអាងពីការធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


