សន្តិសុខសង្គម
នគរបាលខណ្ឌសែនសុខ អញ្ជើញបុរសឈ្មោះ សុវណ្ណ ពិសិដ្ឋ មកបំភ្លឺករណីថា សមត្ថកិច្ចប្រើអំពើហិង្សា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអញ្ជើញបុរសឈ្មោះ សុវណ្ណ ពិសិដ្ឋ ដែលបានសម្ភាសន៍ជាមួយសារព័ត៌មាន ដោយចោទទៅលើសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានប្រើអំពើហិង្សាលើខ្លួន នៅចំណុចខាងមុខវត្តវង្គតបូរី ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបំភ្លឺសួរនាំជុំវិញករណីខាងលើខណៈមន្រ្តីនគរបាលដែលរងការចោទប្រកាន់ក៏មានវត្តមានដើម្បីធ្វើការបំភ្លឺផងដែរ។

បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចពិនិត្យណែនាំពីកិច្ចការងាររបស់កងកម្លាំងសមត្ថកិច្ច ដែលធ្វើការល្បាតត្រួតពិនិត្យដើម្បីការពារសន្តិសុខនិងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ហើយអ្វីដែលសមត្ថកិច្ចកំពុងបំពេញភារកិច្ចមានការសង្ស័យ គឺសមត្ថកិច្ចត្រូវតែត្រួតពិនិត្យសួរនាំ អនុវត្តតាមវិជ្ជាជីវៈរបស់កងនគរបាលជាតិត្រឹមត្រូវ។
បន្ទាប់មកភាគីបុរសខាងលើ និងសមត្ថកិច្ចដែលរងការចោទប្រកាន់ ក៏បានយល់គ្នាហើយបានសម្របសម្រួលដោះស្រាយ ព្រោះករណីនេះជាការយល់ច្រឡំប៉ុណ្ណោះ៕
ដោយ ៖ សុខា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


