Connect with us

ព័ត៌មានអន្ដរជាតិ

UN៖​កុមារ​​១,៤ម៉ឺន​នាក់​នៅ​ហ្គាហ្សា​ប្រឈម​មុខ​នឹង​ការ​ស្លាប់ភ្លាមៗ​​​ព្រោះអត់អាហារ​ ដោយសារ​អ៊ីស្រាអែល​បិទខ្ទប់​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅ​ថ្ងៃទី២១ខែឧសភា ប្រធានជំនួយសង្គ្រោះរបស់អង្គការ​សហប្រជាជាតិ បានព្រមានថា កុមាររាប់ពាន់នាក់នៅតំបន់​ហ្គាហ្សា​ដែលហែកហួរដោយសារ​សង្គ្រាម​ ប្រឈមនឹងការស្លាប់ភ្លាមៗ បន្ទាប់ពីការបិទខ្ទប់​ផ្លូវផ្ដល់ជំនួយសរុបជិតបីខែមក​ហើយ​របស់អ៊ីស្រាអែល ដោយ​ក្លាយ​ជាគ្រោះទុរ្ភិក្ស។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tom Fletcher អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ បណ្តាញ​សារព័ត៌មាន​អង់គ្លេស BBC កាលពីថ្ងៃអង្គារថា ការបិទផ្លូវនេះធ្វើឱ្យទារក ១៤០០០ នាក់ប្រឈមនឹងការស្លាប់ក្នុងរយៈពេល៤៨ម៉ោងទៀត។

ស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះជីវិតទាំងអស់ត្រូវបានរារាំងដោយអ៊ីស្រាអែលមិនឱ្យចូលទៅក្នុងតំបន់ហ្គាហ្សាចាប់ពីថ្ងៃទី ០២ ខែមីនាមកម្លេះ។ គិតត្រឹមថ្ងៃច័ន្ទ ជំនួយមួយត្រូវបានអនុញ្ញាតឱ្យចូលជាលើកដំបូងចាប់តាំងពីពេលនោះមក ប៉ុន្តែមិនត្រូវបានចែកចាយភ្លាមៗនោះទេ។

អ៊ីស្រាអែល បានប្រាប់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ខ្លួននឹងអនុញ្ញាតឱ្យមានឡានដឹកទំនិញចំនួន១០០ គ្រឿងដឹកជំនួយមនុស្សធម៌ចូលហ្គាហ្សា ប៉ុន្តែមានតែរថយន្តជំនួយតែ០៩គ្រឿងប៉ុណ្ណោះចូលទៅក្នុងតំបន់នេះជាលើកដំបូងក្នុងរយៈពេលជាង ៨០ថ្ងៃនេះ។

ទោះបី​យ៉ាងណា បើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric មិនទាន់មានជំនួយមនុស្សធម៌ណាមួយត្រូវបានចែកចាយនៅឡើយទេ បើទោះបីជាការផ្គត់ផ្គង់ផ្ដល់ជំនួយកាន់តែច្រើនត្រូវបានទម្លាក់នៅច្រក Karem Abu Salem (Kerem Shalom) ក៏ដោយ។

(រូបភាព៖ AP)

ចាប់តាំងពីដើមខែមីនាមក យ៉ាងហោចណាស់មានកុមារចំនួន ៥៧ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។ ការវាយតម្លៃដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ និយាយថា កុមារជាង ៩៣ ភាគរយនៅហ្គាហ្សា ឬប្រហែល៩៣០,០០០ នាក់កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។

លើសពីនេះការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងកុមារជាច្រើននាក់ ជារៀងរាល់ថ្ងៃ ខណៈហេដ្ឋារចនាសម្ព័ន្ធដែលនៅសេសសល់ ដូចជាអណ្តូងដ៏ធំមួយ ដែលជាប្រភពទឹកផឹកនៅសល់ចុងក្រោយនៅក្នុងតំបន់Deir el-Balah រួមជាមួយនឹងម៉ាស៊ីនភ្លើងត្រូវបានបំផ្លាញក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។

យោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា​ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៥៣,៥៧៣ នាក់ត្រូវបានសម្លាប់ និង ១២១,៦៨៨ នាក់បានរងរបួសចាប់តាំងពីសង្រ្គាមចាប់ផ្តើម៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

UN៖​កុមារ​​១,៤ម៉ឺន​នាក់​នៅ​ហ្គាហ្សា​ប្រឈម​មុខ​នឹង​ការ​ស្លាប់ភ្លាមៗ​​​ព្រោះអត់អាហារ​ ដោយសារ​អ៊ីស្រាអែល​បិទខ្ទប់​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

យោធារបបសឹក​មីយ៉ាន់ម៉ា​វាយប្រហារតាមអាកាស​បណ្តាល​ឱ្យ​ជនស៊ីវិល៤នាក់ស្លាប់

ព័ត៌មានជាតិ៨ នាទីutes មុន

នាយករដ្ឋមន្ត្រី ថា ការធានាគុណភាពអប់រំ សំខាន់បំផុតគឺសមត្ថភាពគ្រូ

ជីវិតកម្សាន្ដ១២ នាទីutes មុន

តារាចិន​ Liu Yifei និងថៃ​ Lisa ប្រជែងសម្រស់គ្នា ក្នុងព្រឹត្តិការណ៍​​គ្រឿងអលង្ការ​ពិភពលោក​​ និង​បណ្តាញសង្គម​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​តួលេខចុងក្រោយ មីយ៉ាន់​ម៉ា​​មាន​អ្នកស្លាប់​​៣៧២៨​នាក់ និង​បាត់ខ្លួន៧៩នាក់ ខណៈការរុករក​នៅបន្ត​

Sokha Hotels

ព័ត៌មានពេញនិយម