Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ផ្តល់អណ្តូងទឹកបន្ថែមដល់គ្រួសារអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អណ្តូងទឹកស្អាតបន្ថែមទៀតដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានពិនិត្យស្ថានភាពជីវភាពរស់នៅ ការបុកអណ្ដូងទឹកស្អាត សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្តេច លោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនគ្រប់រូប។

បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ ឬមានជម្រករស់នៅមិនសមរម្យដែលបានរស់នៅលើដីសាធារណៈចំនួន២០៦គ្រួសារ នៅខេត្តកំពង់ធំ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មីចំនួន២០៦ខ្នងផ្ទះ រៀបចំជាភូមិឋានរបស់អតីតយុទ្ធជន ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក បញ្ជាក់បន្ថែមថា អតីតយុទ្ធជនចំនួន១៤១គ្រួសារ បានមករស់នៅតាំងពីឆ្នាំ២០២១ ហើយចំនួន៦៥គ្រួសារទៀត ទើបបានមករស់នៅក្នុងឆ្នាំ២០២៥នេះ។ លោកឧត្តមសេនីយ៍ទោ បន្តថា កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ផ្លូវលំជូនអតីតយុទ្ធជន នៅបែកខាងលិចផ្លូវ​​ ចំនួន១៤១គ្រួសារ ដែលប្រវែងជាង១០គីឡូម៉ែត្រ និងអណ្ដូងទឹកស្អាតចំនួន៤៤អណ្តូង រួចមកហើយ។ ខណៈបច្ចុប្បន្នត្រូវធ្វើបន្ថែមចំនួន២០អណ្ដូងទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់អតីតយុទ្ធជន។ ព្រមជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញអាជ្ញាធរអគ្គិសនីតបណ្ដាញភ្លើងឱ្យគ្រួសារអតីតយុទ្ធជនប្រើប្រាស់ ដែលបច្ចុប្បន្នកំពុងដំណើរសាងសង់ និងតបណ្តាញជូនជាបន្តបន្ទាប់៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥០ នាទីutes មុន

អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈអភិបាល​រាជធានី នឹង​ចុះសួរ​សុខ​ទុក្ខទាហាន ឈរ​ជើងការពារ ប្រាសាទព្រះវិហារ និង ខេត្តស្ទឹងត្រែង

ប៊ុត សីហា
ជីវិតកម្សាន្ដ៣ ម៉ោង មុន

Rith Omega ទម្លាយថា ប៊ុត សីហា សម្រេចដើរចេញពីវិថីសិល្បៈជាថ្មី ព្រោះរងសម្ពាធពីការមាក់ងាយពេក

កីឡា៤ ម៉ោង មុន

ពាន​រង្វាន់​ Soccer League​ រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ

Sokha Hotels

ព័ត៌មានពេញនិយម